ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «អុលឡោះល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងអុលឡោះឲ្យធ្វើអំពើអាក្រក់បានឡើយ ហើយទ្រង់ផ្ទាល់ក៏មិនល្បួងនរណាដែរ។ ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្ដលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ។