ខគម្ពីរពេញនិយមពី ហេប្រឺ 13

អុលឡោះ​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ បាន​ប្រោស​អ៊ីសា​ជា‌អម្ចាស់​នៃ​យើង​ឲ្យ​រស់​ឡើង​វិញ។ អាល់ម៉ា‌ហ្សៀស​ជា​អ្នក​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​គាត់​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​ឈាម​របស់​គាត់។ សូម​អុលឡោះ​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​យ៉ាង តាម​បំណង​របស់​ទ្រង់។ សូម​ទ្រង់​សម្រេច​ការ​អ្វី​ដែល​គាប់​បំណង​ទ្រង់​នៅ​ក្នុង​យើង​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា​អាល់‌ម៉ាហ្សៀស​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេប្រឺ 13