ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមអុលឡោះដាក់ឲ្យយើងរត់។ ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។