អុលឡោះជាប្រភពនៃសេចក្ដីសុខសាន្ដ បានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញ។ អាល់ម៉ាហ្សៀសជាអ្នកគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះគាត់បានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារឈាមរបស់គាត់។ សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!