1
កំណើតពិភពលោក 46:3
អាល់គីតាប
អុលឡោះមានបន្ទូលថា៖ «យើងជាអុលឡោះជាម្ចាស់នៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។
ប្រៀបធៀប
រុករក កំណើតពិភពលោក 46:3
2
កំណើតពិភពលោក 46:4
យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យូសុះនឹងបិទភ្នែកឲ្យអ្នក»។
រុករក កំណើតពិភពលោក 46:4
3
កំណើតពិភពលោក 46:29
យូសុះបានទឹមរទេះរបស់គាត់ រួចឡើងទៅកូសែន ដើម្បីទទួលអ៊ីស្រអែល ជាឪពុក។ ពេលទៅដល់ភ្លាម គាត់ឱបឪពុក ហើយយំយ៉ាងយូរ។
រុករក កំណើតពិភពលោក 46:29
4
កំណើតពិភពលោក 46:30
អ៊ីស្រអែលនិយាយទៅកាន់យូសុះថា៖ «ឥឡូវនេះ បើពុកស្លាប់ ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។
រុករក កំណើតពិភពលោក 46:30
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ