លោកុប្បត្តិ 46:29 - Compare All Versions

លោកុប្បត្តិ 46:29 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

លោក​យ៉ូសែប​បាន​រៀប​ចំ​រថ​របស់​លោក ឡើង​ទៅ​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក នៅ​កូសែន។ កាល​បាន​ជួប​ហើយ លោក​ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​យ៉ាង​យូរ។

លោកុប្បត្តិ 46:29 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

លោក​យ៉ូសែប​បាន​ទឹម​រថ​របស់​លោក រួច​ឡើង​ទៅ​កូសែន ដើម្បី​ទទួល​លោក​អ៊ីស្រា‌អែល​ជា​ឪពុក។ ពេល​ទៅ​ដល់​ភ្លាម លោក​ឱប​ឪពុក ហើយ​យំ​យ៉ាង​យូរ។

លោកុប្បត្តិ 46:29 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល​អ៊ីស្រាអែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​ជា​យូរ