1
កំណើតពិភពលោក 45:5
អាល់គីតាប
ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្តាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតអុលឡោះបានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។
ប្រៀបធៀប
រុករក កំណើតពិភពលោក 45:5
2
កំណើតពិភពលោក 45:8
ដូច្នេះ ពុំមែនបងៗទេ គឺអុលឡោះវិញទេតើដែលចាត់ប្អូនឲ្យមកទីនេះ ទ្រង់បានតែងតាំងប្អូនឲ្យធ្វើជាមន្ត្រីដ៏ខ្ពស់បំផុតរបស់ស្តេចហ្វៀរ៉អ៊ូន គឺឲ្យប្អូនត្រួតត្រា លើវាំងរបស់ស្តេច និងគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូល។
រុករក កំណើតពិភពលោក 45:8
3
កំណើតពិភពលោក 45:7
អុលឡោះបានចាត់ខ្ញុំឲ្យមកមុន ដើម្បីប្រមែប្រមូលស្បៀងអាហារបង្ការទុកសម្រាប់រក្សាជីវិតបងៗ ឲ្យបានរស់នៅក្នុងស្រុក ដោយសារការសង្គ្រោះដ៏អស្ចារ្យនេះ។
រុករក កំណើតពិភពលោក 45:7
4
កំណើតពិភពលោក 45:4
យូសុះនិយាយថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតគាត់។ គាត់និយាយទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយូសុះប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេ នាំយកមកស្រុកអេស៊ីបនេះ។
រុករក កំណើតពិភពលោក 45:4
5
កំណើតពិភពលោក 45:6
មើល៍ មានកើតទុរ្ភិក្សនៅក្នុងស្រុកអស់រយៈពេលពីរឆ្នាំកន្លងមកហើយ ហើយក្នុងរយៈពេលប្រាំឆ្នាំតទៅមុខទៀត ក៏គ្មាននរណាអាចភ្ជួររាស់ និងច្រូតកាត់បានដែរ។
រុករក កំណើតពិភពលោក 45:6
6
កំណើតពិភពលោក 45:3
គាត់និយាយទៅបងប្អូនគាត់ថា៖ «ខ្ញុំហ្នឹងហើយជាយូសុះ! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បងប្អូនរបស់គាត់រកឆ្លើយពុំបានទេ គេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញយូសុះនៅនឹងមុខដូច្នេះ។
រុករក កំណើតពិភពលោក 45:3
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ