កុំស្រវឹងស្រាព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយរសអុលឡោះ។ ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរអុលឡោះ និងបទចំរៀងមកពីរសអុលឡោះ។ ចូរច្រៀង និងលើកតម្កើងអ៊ីសាជាអម្ចាស់ឲ្យអស់ពីចិត្ដ។ ត្រូវអរគុណអុលឡោះ ជាបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។