បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្ដនេះចោលទៅ។ ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត និងបរិសុទ្ធ មកពីសេចក្ដីពិត ជាជីវិតដែលអុលឡោះបានបង្កើត ស្របតាមបំណងរបស់ទ្រង់។