សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។ សូមអាល់ម៉ាហ្សៀសនៅក្នុងចិត្ដបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏បរិសុទ្ធទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកំពស់ គឺឲ្យបងប្អូនស្គាល់ទឹកចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀស ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះ។