លទ្ធ​ផល​ស្វែង​រកសម្រាប់៖ grace

អេភេសូ 2:8 (គខប)

ព្រះអង្គ​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បងប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់

២ កូរិនថូស 12:9 (គខប)

ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «ព្រះ‌គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ត​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​ឫទ្ធា‌នុភាព​របស់​ព្រះ‌គ្រិស្ត​មក​សណ្ឋិត​លើ​ខ្ញុំ។

អេភេសូ 2:9 (គខប)

ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។

ហេប្រឺ 4:16 (គខប)

ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ទាំង​ទុក​ចិត្ត ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា និង​ព្រះ‌គុណ ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។

អេភេសូ 2:10 (គខប)

យើង​ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម។

រ៉ូម 3:23 (គខប)

គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​គ្មាន​សិរី‌រុងរឿង​ របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ជា​មួយ

១ ពេត្រុស 5:10 (គខប)

បន្ទាប់​ពី​បងប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជា‌ម្ចាស់​ប្រកប​ដោយ​ព្រះ‌គុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បងប្អូន ឲ្យ​ទទួល​សិរី‌រុងរឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រិស្ត* ព្រះអង្គ​នឹង​លើក​បងប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បងប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។

រ៉ូម 5:8 (គខប)

រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះអង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​យើង គឺ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។

រ៉ូម 8:1 (គខប)

ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ឥត​មាន​ទោសពៃរ៍​ទៀត​ឡើយ​

រ៉ូម 12:3 (គខប)

ខ្ញុំ​សូម​ជម្រាប​បងប្អូន តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កម្រិត​នៃ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ម្នាក់ៗ។

អេភេសូ 2:5 (គខប)

គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​វិញ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ។

ទីតុស 2:11 (គខប)

ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​ព្រះអង្គ ជា​ព្រះ‌គុណ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់

ទីតុស 2:12 (គខប)

ហើយ​អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឲ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត* និង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់

អេភេសូ 2:4 (គខប)

ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត

រ៉ូម 3:24 (គខប)

តែ​ដោយ‌សារ​ព្រះ‌គុណ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌អម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត ដោយ​ឥត​គិត​ថ្លៃ​ ។

២ កូរិនថូស 12:10 (គខប)

ហេតុ​នេះ ព្រោះ​តែ​ព្រះ‌គ្រិស្ត ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។

រ៉ូម 5:20 (គខប)

ក្រឹត្យ‌វិន័យ​កើត​មាន​ឡើង ដើម្បី​ធ្វើ​ឲ្យ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប*​កាន់​តែ​ច្រើន ទី​នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។

អេភេសូ 1:7 (គខប)

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះអង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះ‌គុណ​ដ៏​លើស‌លុប​របស់​ព្រះអង្គ។

អេភេសូ 2:7 (គខប)

ព្រះអង្គ​បង្ហាញ​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះ‌គុណ​ដ៏​ប្រសើរ​លើស‌លុប​បំផុត​របស់​ព្រះអង្គ

២ ធីម៉ូថេ 1:9 (គខប)

ព្រះអង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ។ ព្រះអង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។

យ៉ូហាន 1:16 (គខប)

យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ

១ កូរិនថូស 15:10 (គខប)

ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌គុណ​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។

អេភេសូ 2:6 (គខប)

ព្រះអង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះអង្គ​ដែរ។

យ៉ាកុប 4:6 (គខប)

ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន» ។

យ៉ូហាន 1:17 (គខប)

ដ្បិត​ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ*​តាម​រយៈ​លោក​ម៉ូសេ ហើយ​ព្រះ‌គុណ និង​សេចក្ដី​ពិត តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។