ព័ត៌មានគម្រោងអាន

ដំណើរស្វែងរុករកគំរូ

The Quest

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

នៅក្នុងន័យ នៃការនៅជាប់ជិតស្និទ្ធរួមជាមួយនឹងព្រះជាម្ចាស់ មាននូវសំណួរដ៏មហាសាលមួយថា៖ «ឱព្រះអម្ចាស់អើយ តើទ្រង់ជានរណាទៅ?» ហើយមាននូវសំណួរមួយផ្សេងទៀតដែលយើងដាក់នៅពីលើផ្ទៃនៃចម្ងល់របស់យើងដែរថា៖ «ឱព្រះអើយ តើខ្ញុំជានរណាទៅ?» ប្រសិនបើយើងគិតឱ្យសព្វៗទៅ ក្នុងភាពជាមនុស្សសាមញ្ញ មានការបន្ទាបខ្លួន នោះយើងក៏អាចដឹងថា សំណួរទីពីរនេះ ក៏មិនសមស្នើឱ្យយើងសួរទៅទេ ប៉ុន្តែបើនិយាយឱ្យត្រូវតាមអត្ថបទព្រះគម្ពីរ យើងមិនអាចគិតយ៉ាងដូច្នេះនោះដែរ។ ព្រះជាម្ចាស់ទ្រង់បានចារយ៉ាងជាក់ច្បាស់នៅលើអត្ថបទគម្ពីរ នូវចម្លើយ ទោះបើពេលខ្លះ យើងត្រូវការពេលសម្រាប់ថ្លឹងថ្លែង ក៏សំណួរទីពីរនេះ នៅតែជាសំណួរដែលល្មមឱ្យយើងគួរនឹងគិតពិចារណាដែរ។ ដោយឡែក ព្រះទ្រង់ប្រើសំណួរទីពីរនេះ ជារឿយៗ—«តើខ្ញុំជានរណា?»—ដើម្បីជួយឱ្យមនុស្សអាចឈានទៅកាន់សំណួរទីមួយដែលថា—«តើព្រះជាម្ចាស់ជានរណា?»—សំណួរនេះ គឺជាទីបន្ទាល់នៃព្រះគុណ ក្ដីមេត្តា និងភាពអត់ធ្មត់របស់ទ្រង់។ តាមការយល់ដឹងនិងជឿរបស់យើង ដែលថាព្រះជានរណាៗ តាមការគិតឃើញរបស់យើង មិនអាចបំផ្លាស់បំប្រែ នូវភាព និងសេចក្ដីពិតនៃអត្ដចរិតពិតរបស់ទ្រង់នោះឡើយ ហើយអត្ដសញ្ញាណ និងជោគវាសនារបស់យើង ក៏គួរត្រូវផ្សាភ្ជាប់ទៅនឹងសេចក្ដីពិតនៃរូបអង្គពិត ដែលជាអត្ដចរិតពិតរបស់ទ្រង់នោះដែរ។ 



ចូរពិនិត្យពិច័យឱ្យបានច្បាស់ទៅលើ គម្ពីរទុតិយកថា ជំពូក ៣៣។ 



មរតកនៃជំនឿរបស់យើង បានសន្សំទុកនៅក្នុងសម្ព័ន្ធមេត្រីចាស់ គឺជាគណនីធនាគារ ដែលមានទ្រព្យច្រើនលើសលប់ សម្រាប់ឱ្យយើងអាចដកយកមកសិក្សា ពេញលើសមួយជីវិតរបស់យើង នោះទៅទៀត។ យើងរាល់គ្នាទទួលបាននូវអភ័យឯកសិទ្ធិ ក្នុងការរស់នៅ ក្នុងជំនាន់នៃកិច្ចការ ដែលបានបញ្ចប់សព្វគ្រប់ តាមរយៈអង្គព្រះយេស៊ូ ដែលជាកូនចៀមនៃព្រះជាម្ចាស់ ដែលសម្ព័ន្ធមេត្រីចាស់បានថ្លែង និងបើកសម្ដែងចង្អុលបង្ហាញ ថាទ្រង់ជាយញ្ញបូជានោះ។ នៅពេលដែលយើងដាក់ជំនឿរបស់យើង នៅក្នុង អង្គព្រះយេស៊ូ យើងបានស្ថិតនៅក្រោម សម្ព័ន្ធមេត្រីថ្មី ជាជាងស្ថិតនៅក្រោមសម្ព័ន្ធមេត្រីចាស់ ដែលព្រះបានយល់ព្រមជាមួយនឹងប្រជារាស្រ្ដអ៊ីស្រាអែល នាសម័យបុរាណនោះ។



នៅក្នុង ខណៈដែលអត្ថបទគម្ពីរ ទុតិយកថា ៣៣ ថ្លែងបង្ហាញពី កុលសម្ព័ន្ធទាំង ១២ របស់ប្រជារាស្រ្ដអ៊ីស្រាអែល រួមជាមួយនឹង សេចក្ដីថ្លែងទំនាយ និងជាបំណែកនៃកិច្ចសន្យាសង្គ្រោះ ដោយឡែកៗពីគ្នា យើងរាល់គ្នា ដោយព្រះគុណរបស់អង្គព្រះគ្រិស្ដ យើងបានទទួលជាមរតកនូវ "រាល់ព្រះពរខាងឯវិញ្ញាណ ដែលមាននៅឯស្ថានសួគ៌" (អេភេសូរ ១៖៣)។



ដោយសារតែគ្មានព្រះណា អាចប្រៀបផ្ទឹមស្មើនឹងព្រះជាម្ចាស់របស់យើង នោះក៏គ្មានប្រជាជាតិណា ដែលអាចប្រៀបផ្ទឹមស្មើនឹងប្រជាជាតិរបស់ព្រះជាម្ចាស់នោះដែរ។ ប្រជារាស្រ្ដអ៊ីស្រាអែល នៅក្នុងសម្ព័ន្ធមេត្រីចាស់ បានកើតមកនៅក្នុងអំបូររបស់ព្រះជាម្ចាស់ផ្ទាល់ ក្នុងខណៈរូបយើងបានកើតជាថ្មី ទៅក្នុងអំបូរនៃព្រះ ដោយតាម ព្រះវិញ្ញាណវិញ (យ៉ូហាន ១៖១១-១៣, ៣៖៣)។ សិទ្ធិនិងមរតកក្នុងនាមជាកូននៃព្រះ ទាំងពីរអំបូរ មិនបានគិតថា មួយណាធំជាងមួយណា នោះទេ។ ទាំងពីរអំបូរ គឺសុទ្ធតែផ្ដោតទៅលើ សេចក្ដីសង្គ្រោះ នោះវិញ។ ទាំងពីរអំបូរ សុទ្ធតែពឹងផ្អែកទៅលើព្រះគុណ។



ចូរកត់នូវគោលគំនិតមាននៅក្នុង ទុតិយកថា ៣៣៖២៩។ «មានពរហើយអ៊ីស្រាអែល! តើមាននរណាដូចអ្នក ដែលជាប្រជាជាតិ_________________________?»



សម្រាប់ប្រជារាស្រ្ដនៃជំនឿ ប្រភពនៃកម្លាំងរបស់យើង គឺធំធេង ហើយលើសពីការនឹកគិតរបស់យើងទៅទៀត។ ត្បិតអ្វីៗទាំងនោះ គឺផ្អែកទៅលើ ការយល់ដឹងរបស់យើង ថាព្រះជាម្ចាស់របស់យើង ទ្រង់ជានរណា។ តែទោះជាយ៉ាងនេះក្ដី ប្រសិនបើយើង មិនដែលនៅជាប់ក្នុងអត្ដសញ្ញាណរបស់ទ្រង់ ដែលមាននៅក្នុងយើង នោះទោរដែលជាប្រព័ន្ធសាងសង់ ដោយកិច្ចនៃឈើឆ្កាង ដែលបានផ្សាភ្ជាប់នូវឫទ្ធិអំណាចចេស្ដាមកកាន់រូបយើង នឹងបន្តនៅស្ទះ ដោយសារតែការមិនជឿរបស់យើង នោះដែរ។



ចូរឱ្យយើងសម្លឹង ក្រឡេកមកកាន់ជ្រុងមួយទៀតនៃសំណួរនេះ តើជានរណា? 



ចូរអាន លោកុប្បត្តិ ៣៖១-១៣។ ចូរតាមដាននូវចម្លើយនៅក្នុងសំណួរ ដែលថា៖ «តើនរណាជាអ្នកប្រាប់អ្នកថាដូច្នេះ?» ដើម្បីស្វែងរកនូវប្រភពដើមនៃសំណួរ។ តើនរណាគេ ដែលជាអ្នកប្រាប់អ្នក នូវអ្វីដែលបោកបញ្ឆោត ឱ្យអ្នកស្រងាកចិត្ដ រហូតដល់ទៅឱ្យអ្នកប្រព្រឹត្ដបាប យ៉ាងដូច្នេះ? យើងនឹងមើលទៅលើប្រធានបទនេះ នៅពេលយើងស្វែងយល់ពី ការបោកបញ្ឆោត បន្ថែមទៀតយ៉ាងលម្អិត នៅថ្ងៃស្អែក។


ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

The Quest

នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ បេស ម៉រ (Beth Moore) និង ឡ៉ែវេ វ៉ូម៉េន (LifeWay Women) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://www.lifeway.com/thequest

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ