ព័ត៌មានគម្រោងអាន

កុំសម្របតែក្នុងរឿងងាយនិងសុវត្ថិភាពគំរូ

Don't Settle For Safe

ថ្ងៃទី 3 ក្នុងចំណោម 3 ថ្ងៃ

ចូររស់នៅតាមអត្តសញ្ញាណពិតរបស់អ្នក


រាល់អ្វីៗដែលអ្នកត្រូវការដើម្បីបានស្រស់ស្អាត ជោគជ័យ អច្ឆរិយៈ ពេញដោយពរ គួរឱ្យទុកចិត្ត គួរឱ្យគោរព ទទួលបានកិត្តិយស និងរីករាយ នោះស្ថិតនៅក្នុងជីវិតរបស់អ្នករួចស្រេចហើយ។ ទោះមើលទៅដូចជាមិនដូច្នោះក្ដី នោះក៏ដោយសារតែអ្នកកំពុងតែផ្ដោតចិត្តគំនិតទៅលើអ្វីៗដែលមិនត្រឹមត្រូវ។ រាល់រឿងអ្វីមួយដែលកកើតឡើងដោយមិនទាន់គ្រប់កាលកំណត់ នឹងនាំមកនូវហានិភ័យ ពេញដោយវិបត្តិជាច្រើន។ ភាពស្មុគស្មាញនៃវិបត្តិដែលអ្នកជួបប្រទះ ដែលធ្វើឱ្យអ្នកឈប់ជឿ នោះគ្រាន់តែជាអ្វីៗដែលអ្នកបង្កឱ្យកើតមានឡើងលឿនពេកតែប៉ុណ្ណោះ។ ទោះដូច្នេះក្ដី ព្រះជាម្ចាស់ ទ្រង់មានព្រះទ័យសប្បុរស ចង់បង្រៀនរូបអ្នកពីមេរៀន តាមរយៈដំណើរជីវិតដែលអ្នកធ្លាប់ឆ្លងកាត់ ដើម្បីជាប្រយោជន៍ឱ្យអ្នកកាន់តែប្រសើរឡើងសម្រាប់ភារកិច្ចដែលព្រះអង្គនឹងប្រើអ្នក។


ចូរកុំយកឬកាន់ជីវិតរបស់អ្នក ដាក់នៅក្នុងដៃរបស់អ្នកអី។ ចូរគ្រប់គ្រង (ដាក់កំហិត) ទៅលើផ្នែកនៃជីវិត ដែលអ្នកជឿថាអ្នកដឹងប្រសើរជាងព្រះអង្គនោះទៅ។ ចូរទុកចិត្តថាប្រសិនបើអ្នកពុំទាន់មានអ្វីមួយ នោះគឺដោយសារតែអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការនោះតែប៉ុណ្ណោះ។ ចូរជឿថា ប្រសិនបើមានការអ្វីមួយធ្លាក់មកក្នុងជីវិតរបស់អ្នក នោះអ្នកនឹងអាចដោះស្រាយវាបាន។ ចូរឈប់សង្ស័យចំពោះកម្លាំងខ្លួន និងឈប់ល្បងលពីព្រះគុណនោះទៅ។ ចូរឈប់ធ្វើអ្វីដែលអ្នកមានអារម្មណ៍ថាត្រូវ តែចូរធ្វើអ្វីដែលនាំឱ្យអ្នកក្លាយទៅជាមនុស្សប្រសើរជាងមុនវិញ។ ការទាំងនោះប្រហែលតម្រូវឱ្យអ្នកមានការលត់ដំនៅក្នុងកម្រិតមួយថ្មី ឬនៅក្នុងកម្រិតមួយជ្រៅជាងមុន ដោយឱ្យអ្នកហ៊ានបើកចំហចិត្ត (ទោះជាក្នុងស្ថានភាពឃើញពីភាពខ្សោយរបស់អ្នកក្ដី)។ នឹងមានអ្វីៗជាច្រើន ចង់នាំឱ្យអ្នករត់គេចខ្លួនចេញពីភាពអសន្តិសុខ (ភាពមិនប្រាកដប្រជា) របស់អ្នក។ ចូរកុំប្រើវាអី។ ជួសវិញ ចូរសម្លឹងមើលពីភាពអសន្តិសុខទាំងប៉ុន្មានរបស់អ្នក ថាវាជាអ្វីដែរ៖ វាជាទីកន្លែងដែលក្ដីស្រឡាញ់អាចបំពេញ នៅក្នុងទីខ្វះចន្លោះ ទេតើ។ ចូរស្រឡាញ់ខ្លួនឯងឱ្យល្មម ដើម្បីឱ្យភាពអសន្តិសុខរបស់អ្នក ប្រែក្លាយទៅជាអ្វីដែលស្រស់បំព្រងវិញ។


ចូរអត់ធ្មត់។ នៅគ្រាដែលអ្នកទៅដល់ទីគោលដៅដែលអ្នកមានក្នុងចិត្តគំនិត នោះអ្នកនឹងមើលឃើញថានៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ។ ពេលហ្នឹង នោះអ្នកនឹងប្រាថ្នាសុំឱ្យពេលវេលាដើរយឺតៗ ដើម្បីឱ្យអ្នកអាចរីករាយជាមួយនឹងទស្សនីយភាពនិងសម្រស់នៃអ្វីៗដែលអ្នកកំពុងឆ្លងកាត់ទៅវិញទេ។ ចូរស្វែងរកមើលនូវអ្វីមួយដែលស្រស់សោភាអំពីជីវិតជាប្រចាំថ្ងៃរបស់អ្នក។ ចូរសម្លឹងមើលឱ្យហួសពីថ្លៃចំណាយប្រចាំខែ មើលឱ្យហួសពីភាពឈឺចាប់នៃដួងចិត្ត មើលឱ្យហួសពីមរណៈភាពនៃអ្នកម្ដាយ មើលឱ្យហួសពីភាពអវត្តមានរបស់លោកឪពុក មើលឱ្យហួសពីកូនដែលឆ្គាំឆ្គង និងមើលឱ្យហួសពីក្ដីប៉ងប្រាថ្នាដែលបរាជ័យទាំងឡាយ។ ចូរសម្លឹងមើលពីភាពស្រស់ត្រកាលដែលថាអ្នកនៅមានថ្ងៃថ្មី និងនៅមានឱកាសថ្មី។ ចូរជ្រើសរើសឈប់ប្រណិប័តន៍ទៅតាមរបៀបនានាដែលអ្នកគិតថាការនេះគួរតែដូច្នេះ ឬគួរតែដូច្នោះតទៅទៀត។ ចូរសរសើរតម្កើងដល់ព្រះ សម្រាប់រាល់អ្វីៗដែលអ្នកមិនទាន់ត្រៀមខ្លួនហើយនោះវិញ។


នៅពេលអ្នកចាប់ផ្ដើមស្វែងរកឃើញនូវអត្តសញ្ញាណពិតរបស់អ្នក នោះមនុស្សគេនឹងនៅតែស្វែងរកមើលចរិតលក្ខណៈពីដើមៗរបស់អ្នក។ ខ្លះនឹងនៅនឹកចាំពីរឿងបរាជ័យមួយចំនួន ខ្លះទៀតនឹងស្កប់ចិត្តចំពោះអ្វីដែលថ្មីនិងជាកត្តាប្រសើររបស់អ្នក។ អ្នកអាចរៀបពិធីបុណ្យសព (ឬគ្រារំឭកនឹកចាំ) សម្រាប់អស់អ្នកណាដែលនៅតែតោងអ្នក ប្រកាន់នឹងអ្នក ចំពោះរឿងកំហុសខុសឆ្គង និងការសម្រេចចិត្តមិនគាប់គួររបស់អ្នក នោះក៏បាន។ ប្រសិនបើគេគ្រាន់តែចង់ជ្រើសរើសសម្លឹងមើលមកកាន់រូបអ្នកក្នុងរបៀបនេះ នោះពួកគេពុំអាចមានសិទ្ធិចូលមកកាន់ព្រះពរដែលស្ថិតនៅក្នុងផ្លូវដំណើរជីវិតរបស់អ្នកឡើយ។​ ពួកគេមិនមែនជាមនុស្សអាក្រក់ទេ។ គ្រាន់តែគេធ្លាប់បាក់បែក (ឆ្លងកាត់វិបត្តិច្រើនពេក)។ អ្នកមិនចាំបាច់អនុញ្ញាតឱ្យគេមកបំបែករូបអ្នកដែរឡើយ។ អ្នកមិនចាំបាច់បាត់បង់ខ្លួនឯង ដើម្បីព្យាយាមទៅសង្គ្រោះពួកគេទេ។ ចូររឹងមាំឡើង ហើយជ្រើសរើសយករូបអ្នកចុះ។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Don't Settle For Safe

ប្រសិនបើយើងមិនប្រឈមជួបតតាំងចំពោះសំឡេងនៃអសន្តិសុខ ចិត្តសង្ស័យ និងក្ដីភ័យខ្លាចទេ នោះសំឡេងអស់ទាំងនោះនឹងបង្ខំហើយឃាំងជីវិតរបស់អ្នក។ អ្នកមិនអាចរំងាប់សំឡេង ឬមិនៗអើពើចំពោះសំឡេងអស់ទាំងនោះបានទេ។ នៅក្នុងគម្រោងអានរយៈពេល ៣ ថ្ងៃនេះ សា...

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ អ្នកស្រី សារ៉ា ជេក រ៉ូប៊ើត (Sarah Jakes Roberts) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://bit.ly/YV-DontSettleforSafe

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ