មាគ៌ាពិតនៃព្រះទៅកាន់ភាពជោគជ័យគំរូ

God’s Path to Success

ថ្ងៃទី 2 ក្នុងចំណោម 3 ថ្ងៃ

នៅក្នុងអាណាចក្រខាងឯវិញ្ញាណ ភាពជោគជ័យគឺបានរកឃើញនៅក្នុងការបំពេញគោលបំណងនៃព្រះ ដែលព្រះអង្គមានសម្រាប់ជីវិតរបស់អ្នក។ នេះហើយគឺជានិយមន័យនៃភាពជោគជ័យ ដោយយោងតាមព្រះបន្ទូលព្រះ ចែងក្នុងព្រះគម្ពីរ។ នៅក្នុងវប្បធម៌សង្គមរបស់យើងនាសព្វថ្ងៃនេះ គេមានសេចក្ដីពន្យល់បរិយាយខុសឆ្គងយ៉ាងច្រើន ទៅលើអត្ថន័យនៃភាពជោគជ័យ។ មានមនុស្សខ្លះគេសន្មិដ្ឋានថាភាពជោគជ័យ នោះគឺស្មើទៅនឹងបរិមាណប្រាក់ដែលនរណាម្នាក់មាន។ អ្នកខ្លះទៀតគេយោងវាទៅលើកម្រិតកាំនៃឋានៈក្នុងមុខតំណែងការងារដែលគេបានឡើងទៅដល់។ សព្វថ្ងៃ ប្រហែលអត្ថន័យរបស់វា នោះគឺគេឱ្យន័យ ទៅលើចំនួនមនុស្សតាមដាន ដែលគេមាននៅលើប្រព័ន្ធបណ្ដាញសង្គម។ ប៉ុន្តែបញ្ហាចំពោះការសន្និដ្ឋានអស់ទាំងនេះ នោះគឺថា គេពុំបានយោងអត្ថន័យទាំងឡាយ ដោយផ្អែកទៅលើស្តង់ដារនៃភាពជោគជ័យរបស់ព្រះទេ។

ព្រះយេស៊ូវបានប្រទាននិយមន័យនៃភាពជោគជ័យដល់យើង នៅពេលដែលព្រះអង្គមានព្រះបន្ទូលយ៉ាងដូច្នេះ៖ «ទូល​បង្គំ​បាន​លើក​តម្កើង​ព្រះ‌អង្គ​នៅ​ផែនដី ដោយ​បាន​បង្ហើយ​កិច្ច‌ការដែល​ព្រះ‌អង្គ​ប្រគល់​ឲ្យ​ទូល​បង្គំ​ធ្វើ​» (យ៉ូហាន ១៧៖៤)។

សាវ័ក ប៉ុល បានថ្លែងដូចគ្នា នៅក្នុងរបៀបមួយផ្សេងនៅពេលដែលគាត់បានកត់ត្រាពាក្យពេចន៍ទាំងនេះ៖ «ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​បញ្ចប់​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​រក្សា​ជំនឿ​ជាប់​ដដែល» (២ ធីម៉ូថេ ៤៖៧)។

ជាការពិត ព្រះបានប្រាប់ដល់ លោក យ៉ូស្វេ ថាភាពជោគជ័យរបស់គាត់ នោះគឺផ្អែកទាំងស្រុងទៅលើការសញ្ជឹងគិតដោយប្រុងប្រយ័ត្នទៅលើព្រះបន្ទូលព្រះ ដោយរួមទាំងការតម្រឹមនូវការសម្រេចចិត្តនិងទង្វើរបស់គាត់ តាមព្រះបន្ទូលព្រះ (យ៉ូស្វេ ១៖៨)។ ភាពជោគជ័យមានបញ្ចូលរួមទាំងការបំពេញនូវរាល់អ្វីៗដែលព្រះបានត្រាស់ហៅអ្នកឱ្យធ្វើ។

តើអ្នកឱ្យនិយមន័យ ដោយខ្លួនផ្ទាល់ ចំពោះភាពជោគជ័យ ថាយ៉ាងម៉េចដែរ?

តើនិយមន័យនេះ វាប្រៀបទៅនឹងនិយមន័យរបស់ព្រះ ដែរឬយ៉ាងណា?

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

God’s Path to Success

មនុស្សគ្រប់រូបកំពុងតែស្វែងរកភាពជោគជ័យ ប៉ុន្តែមានមនុស្សជាច្រើនកំពុងតែរុករកវាមិនឃើញ ដោយសារតែអ្វីៗដែលពួកគេកំពុងតែដេញតាម នោះគឺជាការយល់ខុស ដោយមិនដឹងថាការរស់នៅក្នុងជីវិតជោគជ័យ នោះមានន័យយ៉ាងណា។ ដើម្បីឱ្យស្វែងរកឃើញនូវភាពជោគជ័យដ៏ពិតប្រាកដ នោះអ្នកត្រូវតែផ្ដោតចិត្តគំនិតនិងភ្នែករបស់អ្នក ទៅលើអត្ថន័យដែលព្រះឱ្យសម្រាប់ភាពជោគជ័យនោះវិញ។ សូមអនុញ្ញាតឱ្យ លោកគ្រូ ថូនី អេវិន (Tony Evans) ដែលជាកវីនិពន្ធដ៏ល្បី បង្ហាញផ្លូវនិងពីរបៀបទៅរកឱ្យឃើញនគរព្រះដ៏ពិត និងមាគ៌ានៃភាពជោគជ័យដ៏ពិត ទៅដល់អ្នក។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/