ព័ត៌មានគម្រោងអាន

ការកាន់ទុក្ខធ្វើឱ្យឈឺចាប់៖ ក្ដីសង្ឃឹមសម្រាប់ថ្ងៃហូលីដេគំរូ

Grief Bites: Hope for the Holidays

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

អីយ៉ា! ថ្ងៃហូលីដេ! វាជាគ្រាដែលសកម្មភាពការងារត្រូវបានផ្អាកមួយរយៈ ហើយវាក៏ជាពេលដែលអាចរំឭកដល់យើងថា ទម្លាប់ដែលយើងគួរធ្វើនិងធ្លាប់ធ្វើ នោះបានមកដល់ហើយដែរ។ ដូចជាពិធីបុណ្យណូអែលនោះក្ដី គឺយើងរំពឹងថាវានឹងឆាប់មកដល់ និងនៅជិតបង្កើយៗដែរហើយ។ គ្រានោះគឺជាពេលដែលគ្រប់គ្នាមានចិត្តពេញដោយអំណររីករាយ ការដឹងគុណ ក្ដីស្រឡាញ់ ក្ដីនឹករឭកពីក្រុមគ្រួសារ ហើយនិងចិត្តរំភើប មែនដែរអត់?



តែគួរឱ្យសោកស្ដាយ អារម្មណ៍នៃចិត្តទាំងនេះ គឺមិនស្ថិតនៅក្នុងមនុស្សរាល់គ្នានោះទេ—ជាពិសេសគឺសម្រាប់អស់អ្នកដែលបានបាត់បង់នូវមនុស្សជាទីស្រឡាញ់ ដែលជាអស់អ្នកបានបាត់នូវទំនាក់ទំនងយ៉ាងជ្រាលជ្រៅ ឬជាអ្នកកំពុងទទួលរងវិបត្តិគ្រួសារ ឬកំពុងតែបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារមរណៈភាព ឬការឈឺចិត្តនោះទៅវិញ។



ពេលកំពុងធំដឹងក្ដី ខ្ញុំតែងតែស្រឡាញ់គ្រានៃថ្ងៃហូលីដេ ហើយពិតជារំពឹងរង់ចាំថ្ងៃទាំងនោះមែនទែន។ នៅពេលប្អូនស្រីដែលមានអាយុ ២២ ឆ្នាំ របស់ខ្ញុំគាត់បានស្លាប់នៅថ្ងៃបុណ្យរំឭកការដឹងគុណ នោះថ្ងៃហូលីដេ ដែលធ្លាប់ជាថ្ងៃដ៏សប្បាយរីករាយអស្ចារ្យ ត្រូវប្ដូរមកជាថ្ងៃដ៏សោកសៅ។ ខ្ញុំបន់ឱ្យតែវាឆ្លងហួសទៅឱ្យផុតពីមួយឆ្នាំៗទៅវិញ។



តើអ្នកអាចស្វែងរកក្ដីសង្ឃឹមនៅក្នុងរដូវកាលនៃថ្ងៃហូលីដេបានយ៉ាងដូចម្ដេច?



តើអ្នកអាចគោរពដល់មនុស្សដ៏មានតម្លៃរបស់អ្នក ដែលគាត់បានចាកឋានទៅ និងកំពុងតែអបអរជាមួយព្រះ ឬមិនបានទទួលស្គាល់ព្រះ នោះបានដោយរបៀបណា?



តើអ្នកអាចមានអំណរនៅក្នុងរដូវកាលនៃថ្ងៃហូលីដេ... ជាពិសេសនៅក្នុងខណៈពេលនៃការកំពុងកាន់ទុក្ខយ៉ាងសោកសៅនោះ ដោយរបៀបណា?



តើអ្នកអាចបង្កើតគ្រាមានន័យក្នុងពេលអបអរថ្ងៃឈប់បុណ្យ ដែលអាចនាំឱ្យអ្នកមានភាពសុខសាន្ត ដោយមិនគិតពីអ្វីៗដែលកំពុងតែកើតឡើងនៅក្នុងជីវិតរបស់អ្នក ដោយរបៀបណា?



សូមចូលរួមជាមួយនឹងខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្នុងខណៈពេលដែលខ្ញុំឆ្លើយតបទៅកាន់សំណួរទាំងប៉ុន្មានខាងលើ និងសំណួរដទៃផ្សេងទៀត។



«ឱ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌! ទូលបង្គំសូមអធិស្ឋានសម្រាប់រាល់អស់អ្នកដែលកំពុងតែឈឺចាប់ នៅក្នុងគ្រាប្រារព្ធបុណ្យទាំងនេះ—ជាពិសេសនៅគ្រានៃថ្ងៃបុណ្យរំឭកការដឹងគុណ និងថ្ងៃបុណ្យណូអែល នេះ។ សូមព្រះអង្គព្យាបាល ហើយកម្សាន្តចិត្តយ៉ាងជ្រាលជ្រៅចំពោះអស់ទាំងដួងចិត្តដែលកំពុងតែឈឺចាប់។ សូមព្រះអង្គចាក់បង្ហូរព្រះគុណនិងក្ដីមេត្តាករុណារបស់ព្រះអង្គ ទៅលើពួកគាត់ជាប្រចាំថ្ងៃ។ សូមព្រះអង្គឱបក្រសោបពួកគាត់នៅក្នុងរង្វង់នៃព្រះហស្ដពេញដោយក្ដីស្រឡាញ់ ហើយសូមលើកនិងបីពួកគាត់ឱ្យឆ្លងរួចផុតពីការកាន់ទុក្ខរបស់ពួកគាត់។ ទូលបង្គំទូលសូមនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន!»។



អត្ថបទស្មឹងស្មាធិ៍ជាមួយនឹងព្រះនេះ បានរក្សាសិទ្ធិឆ្នាំ © 2015 ដោយ លោកស្រី ឃីម ណែល (Kim Niles) ពីព័ន្ធកិច្ច ការកាន់ទុក្ខធ្វើឱ្យឈឺចាប់ (Grief Bites)។ សូមរក្សាសិទ្ធិទាំងឡាយ។ បានប្រើដោយមានការអនុញ្ញាត។

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Grief Bites: Hope for the Holidays

សម្រាប់មនុស្សជាច្រើន ថ្ងៃហូលីដេ (ថ្ងៃឈប់សម្រាក) ពីការងារ ឬភារកិច្ចនានាៗ នោះគឺជាពេលវេលានៃអំណរដ៏អស្ចារ្យ... ប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងទៅវិញ ប្រសិនបើថ្ងៃទាំងនោះ បាត់បង់នូវភាពរំភើប និងក្លាយទៅជារឿងវិបត្តិដោយសារតែទុក្ខសោក ឬក...

More

យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ លោកស្រី ឃីម ណែល (Kim Niles) ដែលជាកវីនិពន្ធនៃសៀវភៅ «ការទទួលបានដង្ហើមរបស់អ្នកមកវិញ បន្ទាប់ពីរឿងជីវិតបានបំបាក់រូបអ្នក» (Getting Your Breath Back After Life Knocks It Out of You) សម្រាប់ការផ្ដល់ជាគម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.griefbites.com

គម្រោងអានដែលពាក់ព័ន្ធ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ