ព័ត៌មានគម្រោងអាន

ការស្ដាប់ព្រះសូរសៀងព្រះជាម្ចាស់គំរូ

Listening To God

ថ្ងៃទី 7 ក្នុងចំណោម 7 ថ្ងៃ

ស្វែងយល់ឲ្យកាន់តែច្បាស់អំពីអ្នកគង្វាល



«ខ្ញុំជាគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ—» យ៉ូហាន ១០៖១៤ គកស



ខ្ញុំចង់សួរសំណួរពីរសម្រាប់ឲ្យបងប្អូនពិចារណា។



នៅពេលដែលបងប្អូនចំណាយពេលជាមួយព្រះវរបិតា តើបងប្អូនមានសភាពយ៉ាងដូចម្ដេចដែរ?

តើមានអារម្មណ៍យ៉ាងណាដែរ ពេលដែលបងប្អូនបាននិយាយជាមួយនឹងព្រះអង្គ?



សូមបងប្អូនចំណាយពេលបន្តិច ហើយព្យាយាមពិពណ៌នានូវបទពិសោធន៍ដែលបងប្អូនធ្លាប់បានមានកន្លងមក។



អ្វីដែលខ្ញុំចង់យកមកយោងនៅទីនេះ នោះគឺជាប្រធានបទនៃការអធិស្ឋាន។ ខ្ញុំគិតថាមានមនុស្សភាគច្រើនជាប់គាំងនូវនឹងពាក្យ «អធិស្ឋាន» ដែលបងប្អូនធ្លាប់តែឮច្រើនដងនោះ។ យើងចូលចិត្ដបន្ថែមឲ្យពាក្យនេះមានន័យខាងវិញ្ញាណពេក។ គិតទៅ ព្រះជាម្ចាស់ទ្រង់ជ្រាបថាយើងគ្រាន់តែជាមនុស្សតែប៉ុណ្ណោះ ប៉ុន្តែយើង ទោះជាយ៉ាងណា ក៏ព្យាយាមយកចិត្ដព្រះអង្គដោយ អធិស្ឋានជាមួយនឹងពាក្យ "ពិរោះៗ"។ បន្ទាប់មក យើងចាប់ផ្ដើមបែកអារម្មណ៍ ហើយបោះបង់សេចក្ដីអធិស្ឋាន ទាំងគិតថាចាំលើកក្រោយទៀត សឹម "ព្យាយាម" អធិស្ឋានម្ដងទៀត។ ដោយសារតែធ្វើដូច្នេះ យើងបានខកខាន មិនបានយល់ នូវសារៈសំខាន់នៃសេចក្ដីអធិស្ឋាន ដោយអត់យល់ថាហេតុអ្វីបានជាយើងគួរអធិស្ឋាននោះ!



សេចក្ដីអធិស្ឋាន ក្នុងភាសាសាមញ្ញ មានន័យថា ជារបៀបដែលយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់។ នេះជារបៀបដែលយើងអាចមានប្រាស្រ័យទាក់ទងជាមួយនឹងព្រះជាម្ចាស់។ ដូច្នេះ តើព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើងចូលមកកាន់ទ្រង់ក្នុងសេចក្ដីអធិស្ឋានយ៉ាងដូចម្ដេច? និយាយឲ្យត្រង់ទៅ បំណងព្រះហឬទ័យដ៏ចំបងរបស់ព្រះអង្គ នោះគឺឲ្យយើងអាចផ្ដល់ចិត្ដ គំនិត និង កម្លាំងទាំងមូលរបស់យើងចំពោះព្រះអង្គ ដូចជាមានចែងនៅក្នុង ចោទិយកថា ៦៖៥ អ៊ីចឹង។ ត្រូវអត់?



ជាចំនុចចាប់ផ្ដើម ព្រះជាម្ចាស់មានព្រះហឬទ័យចង់ឲ្យយើងមានចិត្ដស្រឡាញ់វត្ដមានព្រះអង្គ—ដើម្បីផ្ដោតអារម្មណ៍របស់យើងចំពោះ ព្រះអង្គ ហើយមិនមែនលើ "សេចក្ដីអធិស្ឋាន" របស់យើងទេ។



យើងគួរតែចូលមកកាន់ព្រះរាល់វេលា ដោយមិនចាំបាច់ធ្វើខ្លួនជាមនុស្សណាផ្សេងឡើយ យើងអាចចូលមកដោយខ្លួនយើងផ្ទាល់ ទាំងថ្វាយទៅកាន់ព្រះអង្គ រាល់ភាពអស់សង្ឃឹម ចិត្ដគិតថាខ្លួនមិនសាកសម ថ្វាយទៅកាន់ព្រះរវបិតាដែលស្រឡាញ់យើង ទោះបើទ្រង់មានគ្រប់ទាំងព្រះចេស្ដា សិរីរុងរឿង ហើយពេញដោយសេចក្ដីអាណិតមេត្តាផងនោះ។ ហើយនៅពេលណាដែលយើងធ្វើដូច្នេះ យើងនឹងស្វែងរកឃើញនូវពែងនៃ ឬទ្ធិអំណាច ភាពស្ដារឡើងវិញ ប្រាជ្ញាញាណ សេចក្ដីសុខសាន្ដ ភាពសុចរិត និង អំណរ ដ៏ហូរហៀរបស់ព្រះអង្គចំពោះរូបយើងហើយ។ នៅក្នុងព្រះវត្ដមានទ្រង់ មាននូវជីវិត ដ៏ពេញបរិបូរ។ ទ្រង់ហើយគឺជាទឹកដ៏រស់ និង ជានំប័ុងនៃជីវិតផង។



នៅពេលណាដែលយើងអធិស្ឋាន យើងមិនគួរគ្រាន់តែនិយាយប៉ុណ្ណោះនោះឡើយ តែយើងគួរត្រូវស្ដាប់ផង។ ស្វែងរកការស្ដាប់ឮ ហើយធ្វើតាមនូវមាគ៌ាដ៏ល្អទាំងឡាយរបស់ផងព្រះអង្គ។ ចូលទៅជិតទ្រង់ទាំងអបអរ ទាំងចង់សប្បាយ ទាំងហត់នឿយ ទាំងសង្ស័យ ឬភិតភ័យផង។ ចូរមកកាន់ព្រះអង្គនៅក្នុងគ្រាដែលបងប្អូនស្ថិតនៅក្នុងជ្រោះនៃសេចក្ដីស្លាប់។ ចូរមកជិតព្រះអង្គទាំងស្ដាប់សំឡេងនៃព្រះបន្ទូលកំសាន្ដចិត្ដដែលនាំឲ្យមកនូវជីវិត និងសេចក្ដីសង្ឃឹមវិញ។



ហេតុតែអ៊ីចឹង យើងគួរតែចូលមកចំពោះព្រះអង្គជារៀងរហូត—ទាំងមិនវឹកវរ និង រាល់គ្រប់ស្ថានភាពណាក៏ដោយចុះ។ ក្នុងខណៈពេលដែលយើងធ្វើដូច្នេះ យើងនឹងចាប់ផ្ដើមស្វែងយល់កាន់តែច្បាស់អំពីអ្នកគង្វាលរបស់យើង។ គឺយល់ច្បាស់អំពីទ្រង់ យ៉ាងពិតប្រាកដ

ចំពោះរូបខ្ញុំ ពេលវេលាស្ងប់ស្ងាត់សម្រាប់អធិស្ឋានដែលខ្ញុំមាន ភាគច្រើន គិតទៅស្នើនឹងពេលដែលខ្ញុំបានអង្គុយញ៉ាំទឹកតែជាមួយមិត្ដជិតស្និទ្ធរបស់ខ្ញុំចឹង។ គ្រានោះជាឱកាសដ៏ល្អណាស់។ ជាកិច្ចដ៏ល្អ មែនអត់? ដូចលោក ប៉ុល អី មីលឡឺ (Paul E. Miller) បានបង្រៀននៅក្នុងសៀវភៅរបស់គាត់ ក្រោមចំណងជើង ជីវិតដែលចេះអធិស្ឋាន ថា៖ «អ្នកមិនអាចរៀនស្គាល់ព្រះបានតាមចិត្ដទេ។ អ្នកមិនអាចបង្កើតនូវទំនាក់ទំនងជិតស្និទ្ធទេ។ អ្នកត្រូវរៀនរៀបចំ ញែកខ្លួន និង ពេលវេលារបស់អ្នកសម្រាប់ការនោះវិញ»។



ខ្ញុំអធិស្ឋានសុំឲ្យរយៈពេលប្រាំពីរថ្ងៃកន្លងទៅនេះ បាននាំឲ្យអ្នកកាន់តែជាក់ឬសក្នុងការយល់ដឹងនូវអត្ថន័យនៃការស្ដាប់ឮចំពោះព្រះជាម្ចាស់។ តាមពិតទៅ ការស្ដាប់មិនពិបាកខ្លាំង ដូចជាការដែលយើងគិតនឹកស្រម័យនោះឡើយ។ ការនោះងាយស្រួលប្រៀបបានទៅនឹងការបិទត្រចៀករបស់យើងកុំឲ្យទៅស្ដាប់សេចក្ដីកុហក បើកចិត្ដរបស់យើង នៅស្ងប់ស្ងៀម ហើយគ្រាន់តែអនុញ្ញាតឲ្យអ្នកគង្វាលរបស់យើងមានបន្ទូលមកកាន់យើងតែប៉ុណ្ណោះ។



ខ្ញុំអធិស្ឋាន សូមឲ្យបងប្អូនកាន់តែមានការយល់ដឹងជ្រៅឡើងៗ រហូតទាល់តែ បងប្អូនទទួលដឹងថា ការស្ដាប់ឮព្រះជាម្ចាស់ ជាអ្វីមួយដែលនាំឲ្យបងប្អូនស្គាល់អំពីអ្នកគង្វាលដ៏ល្អរបស់យើង។



ចូរប្រាប់ទៅកាន់ព្រះវរបិតា៖ ថ្ងៃនេះ រូបកូននឹងធ្វើការស្វែងរកព្រះអង្គ ឲ្យអស់ពីចិត្ដ អស់ពីព្រលឹង និង អស់ពីកម្លាំងរបស់កូន។ កូននឹងចាប់ផ្ដើម នាពេលឥឡូវនេះ ក្នុងរូបនាមកូនផ្ទាល់ ដើម្បីចូលទៅកាន់រូបអង្គទ្រង់ផ្ទាល់។ កូនចង់ស្គាល់ ហើយក៏ស្ដាប់ព្រះអង្គច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។



ចម្រៀងជ្រើសរើសសម្រាប់ថ្វាយបង្គំថ្ងៃនេះ៖ «ពាល់ស្ថានសួគ៌ (Touch the Sky) ច្រៀងដោយ ក្រុមហៀលសង (Hillsong United)។


ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Listening To God

អេមី ហ្គ្រោឆេល (Amy Groeschel) បានសរសេរនូវគម្រោងអានសម្រាប់រយះពេល ៧ ថ្ងៃនេះ ក្នុងក្ដីសង្ឃឹមថា បងប្អូននឹងទទួលយល់នូវសេចក្ដីស្រឡាញ់នៃព្រះទ័យព្រះបិតាដូចជារូបគាត់បានស្គាល់ដែរ។ សេចក្ដីអធិស្ឋានរបស់គាត់ គឺថារាល់មេរៀននីមួយៗនឹងបង្រ...

More

គំរោង​ផែន​ការណ៍នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ LifeChurch.tv។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ