ព័ត៌មានគម្រោងអាន

អានព្រះគម្ពីរទាំងមូលក្រោមរយៈពេលមួយឆ្នាំគំរូ

Whole Bible in Less Than a Year

ថ្ងៃទី 342 ក្នុងចំណោម 342 ថ្ងៃ

សូមអបអរសាទរ! ប្រសិនបើអ្នកបានអានតាមគម្រោងនេះទាំងមូល នោះមានន័យថាអ្នកក៏បានអានព្រះគម្ពីរទាំងមូលផងដែរ! ពិតជាល្អប្រពៃណាស់! តើអ្នកមានបានសម្គាល់ឃើញពីផ្នែកដទៃទាំងឡាយនៃព្រះគម្ពីរ ដែលមានលក្ខណៈរួមផ្សំនឹងធ្វើការរួមគ្នាដែរឬទេ? តើលក្ខណៈទាំងនោះរួមផ្សំនិងធ្វើការដោយរបៀបណា? តើអ្នកបានរៀនអ្វីខ្លះនៅក្នុងឆ្នាំនេះ ពីការដែលអ្នករៀនស្ដាប់បង្គាប់ចំពោះព្រះ ដូចមានចែងនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ? ចូរចែករំលែកពីការទាំងនោះ ជាមួយនឹងនរណាម្នាក់ ដើម្បីឱ្យគេបានទទួលការលើកទឹកចិត្ត ជាប្រយោជន៍ឱ្យគេបានស្គាល់ពីព្រះកាន់តែល្អប្រសើរជាងមុនតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។


ប្រសិនបើអ្នកមានគំនិតចង់បានគម្រោងអានប្រចាំឆ្នាំមួយផ្សេងទៀតសម្រាប់លើកក្រោយ នោះអ្នកអាចមកឆែកមើលគម្រោងអាន ក្រោមចំណងជើងថា គម្រោងអានប្រឡងប្រជែងក្នុងរយៈពេល ៤៩ សប្ដាហ៍។ គម្រោងអាននេះមានលក្ខណៈស្រដៀងគ្នាទៅនឹងគម្រោងអានមុនដែរ គ្រាន់ថាគម្រោងអាននេះ ផ្ដោតតែទៅលើកណ្ឌគម្ពីរសញ្ញាថ្មី ក្នុងសាច់រឿងតាមលំដាប់លំដោយ តែពុំមានរឿងពីកណ្ឌគម្ពីរសញ្ញាចាស់ នោះទេ។ ប្រសិនបើអ្នកពិតជារីករាយជាមួយនឹងរបៀបតាក់តែងនៃគម្រោងអាននេះ ប៉ុន្តែអ្នកចង់អានអត្ថបទតិចជាង តែនៅតែអាចជួយនាំឱ្យអ្នកអានព្រះគម្ពីរទាំងមូលបាន នោះអ្នកអាចសាកជាវគម្រោងអាន ក្រោមចំណងជើងថា ព្រះគម្ពីរទាំងមូលក្រោមរយៈពេល ២ ឆ្នាំ នោះក៏បាន។


អត្ថបទគម្ពីរ

ថ្ងៃ 341

អំពី​គម្រោងអាន​នេះ

Whole Bible in Less Than a Year

គម្រោងអាននេះនឹងនាំដំណើរអ្នកឱ្យអានពីអត្ថបទ ដែលដកស្រង់ពីព្រះគម្ពីរទាំងមូល ដោយរួមមានទាំងកណ្ឌគម្ពីរសញ្ញាចាស់ ហើយនិងសញ្ញាថ្មី ជាប្រចាំថ្ងៃ។ អ្នកនឹងអានពីដំណើររឿងតាមលំដាប់លំដោយ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរសញ្ញាចាស់ បូករួមទាំងកណ្ឌ...

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ