របៀបចាប់ផ្តើមអានព្រះគម្ពីរគំរូ

របៀបចាប់ផ្តើមបង្កើតទម្លាប់អានព្រះគម្ពីរជាប្រចាំថ្ងៃ
កុំភ្លេចរហូតដល់ទៅពីរដងនោះ។ ប្រសិនបើអ្នកភ្លេចអានក្នុងមួយថ្ងៃ សូមព្យាយាមតាមឱ្យទាន់ តាមតែអ្នកអាចធ្វើទៅបាន — ជែមស៍ ក្លៀរ៍ (James Clear)
ការអានព្រះគម្ពីរអាចនាំឱ្យអ្នកទទួលអារម្មណ៍ដ៏លើសលប់មួយ ប្រសិនបើទង្វើនេះ ជាអ្វីដែលអ្នកមិនទាន់បានចាប់ផ្តើមនោះទេ។ ឬប្រសិនបើអ្នកគ្រាន់តែបានអានព្រះគម្ពីរម្ដងម្កាល ដោយជាធម្មតា អ្នកមិនទាន់បានដាក់ការអាននេះ ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកនៅឡើយ។ នៅថ្ងៃនេះ យើងអាចផ្លាស់ប្តូរឥរិយាបទនេះបាន ដោយការដាក់បញ្ចូលជំហានដ៏ងាយៗមួយចំនួន។
ការចាប់ផ្តើមទម្លាប់នៃការអានព្រះគម្ពីរប្រចាំថ្ងៃមិនចាំបាច់ឱ្យមានលក្ខណៈ រូបរាង ទៅតាមបែបបទជាក់លាក់ណាមួយនោះទេ។ មិនថាជាតាមវិធីសាស្រ្ដណាក៏ដោយ ព្រះជាម្ចាស់នឹងបើកសម្ដែង បង្ហាញអ្វីៗដល់យើង តាមរបៀបពេញដោយព្រះចេស្ដា នៅពេលដែលយើងចាប់ផ្ដើមមានទម្លាប់អាន។ ហើយដូចជាអ្វី ដែលពាក្យខាងលើបានលើកឡើង៖ កុំភ្លេចរហូតដល់ទៅពីរដងនោះ។ នេះមិនមែន ដោយសារតែព្រះនឹងខឹងនឹងយើងនោះទេ — ព្រះអង្គនឹងមិនធ្វើដូច្នេះឡើយ។ ប៉ុន្ដែពេលដែលយើងកាន់តែខកខានមិនបានអានព្រះគម្ពីរកាន់តែច្រើនទៅៗ នោះអ្នកនឹងកាន់តែងាយបញ្ឈប់ទម្លាប់នោះទាំងស្រុងតែម្ដង។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗ ដើម្បីជួយឱ្យអ្នកអាចចាប់ផ្តើមទម្លាប់នៃការអានព្រះគម្ពីរ។
អានព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី។
នេះគឺជាចំណុចចាប់ផ្តើមដ៏អស្ចារ្យដំបូង ពីព្រោះព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី មានកត់ត្រាពីជីវិត និងការបង្រៀនរបស់ព្រះយេស៊ូ។ អ្នកអាចអានបន្ថែមអំពីគម្ពីរសម្ព័ន្ធមេត្រីចាស់នៅពេលក្រោយ ប៉ុន្តែសម្រាប់អ្នកចាប់ផ្តើមអានដំបូង ឬអ្នកដែលមិនយល់ពីព្រះគម្ពីរ នេះគឺជាចំណុចចាប់ផ្តើមរបស់អ្នក។ ចូរផ្តើមពី កណ្ឌគម្ពីរ ម៉ាថាយ ហើយអាន មួយជំពូក ជារៀងរាល់ថ្ងៃ។ ចូរសរសេរកំណត់ចំណាំ ឬសំណួរនានា ដែលអ្នកមានក្នុងអំឡុងពេលអ្នកអាន និងសួរមិត្តភក្តិ ឬគ្រូគង្វាល ដែលស្គាល់ច្បាស់ និងមានចំណេះដឹង អំពីព្រះគម្ពីរជាងអ្នក។
ចូរចាប់ផ្តើមគម្រោងអានព្រះគម្ពីរមួយ។
នៅលើ កម្មវិធី YouVersion យើងផ្តល់ជូន គម្រោងអានព្រះគម្ពីររាប់ពាន់គម្រោង—ដូចជាគម្រោងអាននេះ—ដើម្បីជួយដល់អ្នក នៅក្នុងដំណើរនៃជំនឿរបស់អ្នក។ មានមនុស្សជាច្រើន ដែលមានចំណេះដឹងអំពីព្រះគម្ពីរ ប្រវត្តិសាស្រ្តនៃព្រះគម្ពីរ និងទំនៀមទម្លាប់ បរិបទនៃព្រះគម្ពីរ ហើយចំណេះដឹងទាំងអស់នេះ ពិតជាជួយដល់អ្នកឱ្យយល់ដឹងអំពីព្រះគម្ពីរបន្ថែមទៀត។ អ្នកអាចចាប់ផ្តើមដោយស្វែងរកគម្រោងអានប្រចាំថ្ងៃដែលនឹងជួយដល់អ្នក ឱ្យអាចដើរឆ្លងកាត់ដំណើរនៅក្នុងព្រះគម្ពីរ>។
អធិស្ឋានសម្រាប់ការដឹកនាំ។
ការអានព្រះគម្ពីររៀងរាល់ថ្ងៃ គឺជាជំហានដំបូង។ ហើយនោះគឺជាជំហានមួយដ៏ធំ! ក្នុងខណៈពេលអ្នកបន្ដអាននិងរៀនបន្ថែមទៀត អំពីជំនាញនិងរបៀបត្រឹមត្រូវនៃការអានព្រះគម្ពីរ ចូរអធិស្ឋានទៅព្រះ ដើម្បីសូមព្រះអង្គបង្ហាញដល់អ្នក នូវការយល់ដឹងដ៏ជ្រាលជ្រៅ ចំពោះព្រះគម្ពីរ។ ចូរទូលសូមព្រះជាម្ចាស់ សូមព្រះអង្គនាំសេចក្តីពិតរបស់ទ្រង់ ឱ្យមានជីវិតនៅក្នុងអ្នក ដើម្បីឱ្យអ្នកអាចប្រាកដជាបានលូតលាស់ឡើង នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ។
ថ្ងៃមួយចំនួននឹងមកដល់ នៅពេលដែលយើងមិនចង់អានព្រះគម្ពីរ។ ក៏មានរឿងជាច្រើនទៀតដែលអាចអូសទាញ បង្វែរអារម្មណ៍របស់យើង ទៅកាន់ទិសដៅរបស់វា ដូចគ្នា។ ហើយក៏នឹងមានថ្ងៃខ្លះទៀត នៅពេលយើងអានព្រះគម្ពីរហើយ ប៉ុន្តែយើងដូចជាមិន យល់ច្បាស់ពីអត្ថបទនោះដែរ។ ត្រង់ទីនេះឯង ដែលយើងត្រូវសម្រេចចិត្ដជ្រើសរើស អានព្រះគម្ពីរ ដដែលហ្នឹង។ ជាមនុស្សយើងមានអារម្មណ៍ច្រើនណាស់ ហើយធម្មតា អារម្មណ៍របស់យើង ក៏មិនដូចជាសកម្មភាពរបស់យើងនោះទេ ប៉ុន្តែជារឿយៗ ប្រសិនយើងចេះប្រព្រឹត្ដ មានសកម្មភាព នោះអារម្មណ៍របស់យើងក៏នឹងមកតាមក្រោយដែរ។ (និយាយឱ្យស្រួលយល់ គឺថា យើងត្រូវជ្រើសរើសធ្វើ ជាជាងការធ្វើតាមតែអារម្មណ៍)។
នៅពេលដែលអ្នកបោះជំហានទៅមុខ ចូលទៅក្នុងទម្លាប់ថ្មីនៃការអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ព្រះជាម្ចាស់នឹងបង្ហាញអ្នកដល់អ្នកនូវអ្វីៗដែលអ្នកមិនធ្លាប់នឹកស្មានដល់។ ចូរទុកចិត្ដជឿជាក់ទៅលើការវិនិយោគនេះ ថាទង្វើនេះនឹងផ្តល់ជាផលប្រយោជន៍ខាងឯវិញ្ញាណ ក្នុងរយៈពេលយូរអង្វែង នៅក្នុងជីវិតរបស់អ្នក។
ចូរជញ្ជឹងគិត
- តើអ្នកមានអានព្រះគម្ពីរជារៀងរាល់ថ្ងៃ ដែរឬនៅ? ហេតុអ្វីបានជាអាន ឬហេតុអ្វីបានជាមិនអាន?
- ចូរពិចារណាលើការប្តេជ្ញាចិត្តមួយ ក្នុងការអានព្រះគម្ពីរជារៀងរាល់ថ្ងៃសម្រាប់ ៣០ ថ្ងៃបន្តបន្ទាប់ខាងមុខ។ អ្នកប្រហែលជាអាចរកនរណាម្នាក់ ដើម្បីចែករំលែក ការប្រឡងប្រជែងនេះ ដើម្បីជួយអ្នកឱ្យចេះមានទំនួលខុសត្រូវលើការសម្រេចចិត្ដនេះ។ (អ្នកក៏អាចចាប់ផ្តើមគម្រោងអានព្រះគម្ពីរជាមួយមិត្ដភក្ដិ ហើយអញ្ជើញពួកគាត់ ចូលរួមជាមួយនឹងអ្នកផងនោះដែរ!)
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ចូរឱ្យយើងនិយាយឱ្យស្មោះត្រង់តែម្ដងទៅ៖ យើងដឹងថា វាពិតជាគំនិតដ៏ល្អ សម្រាប់ឱ្យយើង អានព្រះគម្ពីរ ប៉ុន្តែយើងក៏មានការពិបាក ក្នុងការដឹង ថាត្រូវចាប់ផ្ដើមពីទីកន្លែងណា ទៅទីកន្លែងណាដែរ។ នៅប៉ុន្មានជាបីបួនថ្ងៃបន្តបន្ទាប់ខាងមុខ យើងនឹងរៀនអំពី សារៈសំខាន់នៃព្រះគម្ពីរ ការស្គាល់ពីទម្លាប់នៃការអានជាប្រចាំថ្ងៃ និងការដឹងពីរបៀបនៃការអនុវត្ដព្រះបន្ទូលទាំងនោះ ទៅក្នុងជីវិតរបស់យើងនាសព្វថ្ងៃនេះ។
More