ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវ៖ ទង់នៃជ័យជម្នះរបស់យើងគំរូ

Jesus: Our Banner of Victory

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ


ជ័យជម្នះនៅលើជំងឺ


ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់យើងថា ដោយស្នាមរបួសរបស់ព្រះយេស៊ូវ នោះយើងបានទទួលការព្យាបាល។ នៅពេលព្រះយេស៊ូវទ្រង់បានសុគត និងរស់ឡើងវិញ ទ្រង់បានបង្ក្រាប ហើយយកឈ្នះលើអំពើបាប សេចក្ដីស្លាប់ និងជំងឺ ក្នុងគ្រប់រូបសណ្ឋានទាំងប៉ុន្មានរបស់វា គឺឈ្នះជាដរាបអស់កល្បជានិច្ច។ ពិតជាអស្ចារ្យណាស់ ដែលតាមរយៈទ្រង់ យើងបានទទួល និងអាចចូលរួមនៅក្នុងជ័យជម្នះនេះ! ប៉ុន្តែ តើជ័យជម្នះនៅលើជំងឺ មានន័យយ៉ាងដូចម្ដេចសម្រាប់រូបយើង នៅក្នុងខណៈដែលយើងនៅមានជីវិតរស់នៅ ក្នុងលោកិយ ដែលធ្លាក់ក្នុងបាប នោះ?


នៅក្នុងសម្ព័ន្ធមេត្រីថ្មីទាំងមូល យើងអាចរកឃើញនូវឧទាហរណ៍ នៃការប្រោសឱ្យជាយ៉ាងអស្ចារ្យ ដែលបានប្រព្រឹត្ដដោយអង្គព្រះយេស៊ូវ ក៏ដូចជាតាមរយៈសាវ័ករបស់ទ្រង់ ដោយការប្រព្រឹត្ដ ក្រោមអំណាចនៃនាមរបស់ព្រះអង្គនោះ។ នៅក្នុងការអានចំពោះទីបន្ទាល់នៃការព្យាបាលទាំងនេះ វាពិតជាងាយស្រួល ក្នុងការសន្និដ្ឋានថា ព្រះជាម្ចាស់នឹងឆ្លើយតបទៅកាន់នូវសេចក្ដីអធិស្ឋានរបស់អ្នក សម្រាប់ការព្យាបាលជំងឺ តាមរបៀបមួយចំនួន៖ ដូចជា ការទទួលបានសេរីភាពភ្លាមៗចេញពីការឈឺចាប់ ការព្យាបាលទាំងស្រុងពីជំងឺគ្មានថ្នាំព្យាបាល ឬរោគវិនិច្ឆ័យជំងឺមហារីក ឬក៏ ជ័យជម្នះទាំងស្រុង នៅលើភាពខ្វល់ខ្វាយ ថប់បារម្ភនោះ។ ដូច្នេះ តើយើងនឹងត្រូវធ្វើយ៉ាងដូចម្ដេចវិញ ប្រសិនបើបទពិសោធន៍របស់យើង មិនបានដូចជាអ្វីដែលយើងរំពឹងទុកជាមុននោះ? យើងត្រូវតែប្រុងប្រយ័ត្ន លើការកំណត់ព្រំដែន និងជម្រៅដ៏ធំធេង ដែលយើងនឹកស្មាន ចំពោះការព្យបាលនោះ។


លោកសាវ័ក ប៉ុល បានប្រាប់ដល់យើង នៅក្នុង រ៉ូម ៨៖២៨ ថារាល់គ្រប់ការទាំងអស់ផ្សំគ្នាឡើង សម្រាប់ជាសេចក្ដីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ។ ដូច្នេះ នេះមានន័យថា មិនរាល់ការទាំងអស់ដែលកើតឡើង គឺជាការល្អនោះទេ - ជ័យជម្នះរបស់ព្រះយេស៊ូវនៅលើអំពើបាប និងសេចក្ដីស្លាប់ មិនបានរំលាយរាល់ទុក្ខលំបាក និងការសាកល្បងទាំងឡាយ ចេញពីជីវិតរបស់យើងនៅលើលោកិយនេះទេ។ ជាការជាក់ស្ដែង នៅក្នុង យ៉ូហាន ១៦៖៣៣ ព្រះយេស៊ូវ បានសន្យាថា យើងនឹងទទួលរងនូវទុក្ខលំបាក នៅក្នុងលោកិយនេះ ហើយចំពោះជំងឺសោត វាក៏ជាផ្នែកមួយនៃឧបសគ្គ ដែលយើងនឹងត្រូវប្រឈមមុខនោះដែរ។ ក្នុងខណៈដែលព្រះជាម្ចាស់នៅធ្វើកិច្ចអន្តរាគមន៍ ជាច្រើនលើក តាមរបៀបដ៏អស្ចារ្យ យើងមិនទទួលបានការធានា ថាយើងនឹងបានការព្យាបាលពេញលេញ នៅក្នុងទីស្ថាននៃលោកិយ នេះទេ។ ប៉ុន្តែ យើងអាចដឹងប្រាកដជាក់ ថាយើងមានជ័យជម្នះដ៏អស់កល្ប ដែលជាការធានាដោយសេចក្ដីសង្គ្រោះពីព្រះនោះ។ យើងនឹងរួមប្រកបនៅក្នុងព្រះវត្ដមាននៃព្រះជាម្ចាស់យ៉ាងអស់កល្បជានិច្ច។​ គ្រានោះ យើងនឹងបានមានអំណរដ៏ពេញលេញ លែងមាននូវជំងឺ គ្មានអំពើបាប គ្មានសេចក្ដីស្លាប់ គ្មានការឈឺចាប់ និងគ្មានទុក្ខកង្វល់ថប់បារម្ភ ទៀតឡើយ។


ចូរកុំបាក់ទឹកចិត្ដ ដោយអ្វីដែលមើលទៅ ដូចជាខុសពីការរំពឹងទុក ឬប្រៀបដូចថាព្រះជាម្ចាស់មិនឆ្លើយតបចំពោះសេចក្ដីអធិស្ឋានរបស់អ្នក នោះឡើយ។ ព្រះជាម្ចាស់ពិតជាស្ដាប់ឮសេចក្ដីអធិស្ឋានរបស់អ្នក ហើយនៅក្នុងគ្រប់ការទាំងអស់ ទ្រង់កំពុងធ្វើការ ដើម្បីបានជាប្រយោជន៍ដល់អ្នក និងជាសិរីរុងរឿងរបស់ព្រះអង្គផង។ ក្នុងខណៈដែលយើងបន្តអបអរបុណ្យរំឭកការរស់ឡើងវិញរបស់ព្រះអង្គនៅរដូវកាលនេះ ចូរទូលសូមដល់ព្រះជាម្ចាស់ នូវទស្សនៈសួគ៌ ដែលនាំឱ្យយើងចេះសម្លឹងហួសសម័យកាលនេះ ទៅកាន់ភាពដ៏អស់កល្បជានិច្ចនោះវិញ។ នៅពេលដែលយើងចេះរក្សានូវចិត្ដគំនិត ដែលផ្ដោតទៅកាន់ស្ថានសួគ៌ នោះយើងអាចបន្តមានចិត្ដអធិស្ឋានដ៏អង់អាច និងដើរដោយទំនុកចិត្ដ ក្នុងគ្រប់គ្រានៃទុក្ខលំបាក ទាំងដឹងថា ទោះបីជាមានលទ្ធផលអ្វីកើតឡើងក៏ដោយ នោះយើងនៅតែដឹងថា យើងជាអ្នកឈ្នះដដែល។


ទាញយករូបភាពថ្ងៃនេះ តាមតំណនេះ។ 


ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Jesus: Our Banner of Victory

នៅពេលយើងប្រារព្ធអបអរបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) យើងក៏អបអរសាទរនូវជ័យជម្នះដ៏ធំមហាវិសេសវិសាល នៅក្នុងប្រវត្ដិសាស្រ្ដនៃពិភពលោកនេះផងដែរ។ តាមរយៈការសុគតរបស់អង្គព្រះយេស៊ូវ និងការរស់ឡើងវិញរបស់ព្រះអង្គ ព្រះទ...

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ក្រុមជំនុំ Church of the Highlands ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​https://www.churchofthehighlands.com

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ