ព័ត៌មានគម្រោងអាន

ព្រះយេស៊ូវជាព្រះមហាក្សត្រ៖ អត្ថបទអានស្មឹងស្មាធិ៍សម្រាប់បុណ្យព្រះមានព្រះជន្មរស់ឡើងវិញ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺគំរូ

JESUS THE KING: An Easter Devotional By Timothy Keller

ថ្ងៃទី 7 ក្នុងចំណោម 9 ថ្ងៃ

"ពិធីជប់លៀងព្រះអម្ចាស់និងសហគមន៍អ្នកជឿ"



ចូរនឹកចាំពីអ្វីដែលព្រះយេស៊ូវមានបន្ទូលនៅពេលដែលព្រះអង្គចាប់កាន់ពែង៖



បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​ពួក​គេ គេ​ក៏​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។

(ម៉ាកុស ១៤៖២៣-២៥)



ព្រះបន្ទូលរបស់ព្រះយេស៊ូវមានន័យថា ដោយលទ្ធផលនៃការលះបង់ជំនួសរបស់ព្រះអង្គ នោះឥឡូវនេះមាននូវសម្ពន្ធមេត្រីថ្មីមួយ រវាងព្រះជាម្ចាស់ហើយនិងយើងរាល់គ្នា។ ហើយដោយយោងតាមគ្រឹះនៃទំនាក់ទំនងនេះ ព្រះលោហិតផ្ទាល់របស់ព្រះយេស៊ូវ៖ "ឈាមនៃសេចក្ដីសញ្ញារបស់ខ្ញុំ"។ នៅពេលព្រះអង្គប្រកាសថាព្រះអង្គមិនទទួលសោយ រហូតដល់ព្រះអង្គជួបជុំយើងនៅឯព្រះរាជ្យនៃព្រះជាម្ចាស់ នោះព្រះយេស៊ូវកំពុងសន្យាថា ព្រះអង្គប្ដេជ្ញាចំពោះរូបយើងដោយគ្មានលក្ខខណ្ឌ៖ «ខ្ញុំនឹងនាំអ្នករាល់គ្នា ឱ្យបានទៅដល់ការឱបក្រសោបនៃព្រះហស្ដរបស់ព្រះបិតា។ ខ្ញុំនឹងនាំអ្នករាល់គ្នាចូលទៅទទួលទានពីពិធីជប់លៀងរបស់ព្រះមហាក្សត្រ»។ ជារឿយៗ ព្រះយេស៊ូវតែងប្រៀបធៀបនគរស្ថានសួគ៌ទៅនឹងការអង្គុយនៅឯតុពិធីជប់លៀងដ៏ធំសម្បើមមួយ។ នៅក្នុង គម្ពីរ ម៉ាថាយ ជំពូកទី ៨ នោះព្រះយេស៊ូវមានបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នក ថានឹងមានមនុស្សមកពីទិសខាងកើត និងមកពីទិសខាងលិច ហើយគេនឹងយកទីកន្លែងរបស់ពួកគេនៅឯតុពិធីជប់លៀងនោះ...នៅក្នុងព្រះរាជ្យនៃស្ថានសួគ៌»។ ព្រះយេស៊ូវសន្យាថាយើងរាល់គ្នានឹងបានទៅកាន់ពិធីជប់លៀងនៃព្រះរាជ្យនេះជាមួយនឹងព្រះអង្គ។



ជាមួយនឹងកាយវិការកាន់នំប៉័ងនិងពែងស្រាទំពាំងបាយជូរ រួមនឹងពាក្យពេចន៍យ៉ាងសាមញ្ញ «នេះជារូបកាយរបស់ខ្ញុំ... នេះជាលោហិតរបស់ខ្ញុំ» នោះព្រះយេស៊ូវកំពុងតែមានបន្ទូលពីការប្រោសលោះ ការលះបង់ ដែលនឹងត្រូវកើតឡើងឆាប់ៗ ដែលជារូបភាពនៃកូនចៀមក្នុងពិធីបុណ្យរំលង ហើយក៏ជារូបចង្អុលបង្ហាញពីព្រះអង្គផ្ទាល់។ ដូចគ្រានៃពិធីបុណ្យរំលងលើកដំបូង ដែលគេបានប្រារព្ធធ្វើ នាយប់ចុងក្រោយមុនព្រះជាម្ចាស់បានរំដោះប្រជារាស្រ្តអ៊ីស្រាអែលពីភាពជាទាសករ ដោយតាមរយៈឈាមរបស់កូនចៀម។ នោះអាហារនាពិធីបុណ្យរំលងនេះ ត្រូវបានទទួលទាន នៅយប់មុនព្រះជាម្ចាស់បានរំដោះពិភពលោកទាំងមូល ពីបាបនិងក្ដីស្លាប់ តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវដូចគ្នា។



តើមានរឿងអ្វីខ្លះ ដែលត្រូវកើតមានឡើងនៅក្នុងដួងចិត្ត និងគំនិតរបស់អ្នក ដើម្បីឱ្យអ្នកអាចទទួលបានការលះបង់ ដែលជាយញ្ញបូជារបស់ព្រះយេស៊ូវ ដោយភាពស្មោះត្រង់នោះ?



អត្ថបទនេះដកស្រង់ចេញមកពីសៀវភៅ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ

បានបោះពុម្ពសាជាថ្មី និងរៀបតាក់តែងឡើងវិញ ដោយកម្រងសៀវភៅ រីវឺហេដ (Riverhead Books) ដែលជាសមាជិកក្រុមហ៊ុនបោះពុម្ពសៀវភៅ ផេនឃ្វិនគ្រុប (Penguin Group (USA) LLC, A Penguin Random House Company)។ រក្សាសិទ្ធិ © 2011 ដោយលោកគ្រូ ធីម៉ូថេ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ (Timothy Keller)។



ហើយនិងបានមកពីសៀវភៅមគ្គុទេសក៍សិក្សាណែនាំ ព្រះយេស៊ូវគឺជាព្រះមហាក្សត្រ ដោយលោកគ្រូ ធីម៉ូថេ ឃេឡឺ និងស្ពេន ឆាលធន់ (Spence Shelton) រក្សាសិទ្ធិ © 2015 ដោយរោងបោះពុម្ព ហ្សនឌឺវន (Zondervan) ជាបំណែកមួយនៃក្រុមអ្នកបោះពុម្ពផ្សាយ ហបពឺខូលិន (HarperCollins Christian Publishers)។

អត្ថបទគម្ពីរ

ថ្ងៃ 6ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

JESUS THE KING: An Easter Devotional By Timothy Keller

លោកគ្រូគង្វាល ធីម៉ូថេ ឃេឡឺ គឺជាអ្នកនិពន្ធ ដែលមានការជាវសៀវភៅដាច់ជាងគេ ចុះផ្សាយដោយការសែត New York Times និងជាគ្រូគង្វាលដ៏ល្បីល្បាញម្នាក់។ គាត់បានចែករំលែកពីមេរៀនជាភាគ ស្ដីពីជីវិតរបស់ព្រះយេស៊ូវ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរម៉ាក...

More

អត្ថបទទាំងនេះដកស្រង់ចេញមកពីកម្រងសៀវភៅ រីវឺហេដ (Riverhead) ដែលជាសមាជិកនៃរោងបោះពុម្ព Penguin Random ជាសៀវភៅមគ្គុទេសក៍ណែនាំសិក្សា ដោយអ្នកបោះពុម្ពផ្សាយ HarperCollins Christian Publishers។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.penguin.com/book/jesus-the-king-by-timothy-keller/9781594486661 ឬក៏ http://www.zondervan.com/jesus-the-king-study-guide

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ