ព័ត៌មានគម្រោងអាន

ថ្វាយអាទិភាពទីមួយទៅព្រះអង្គគំរូ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ថ្ងៃទី 5 ក្នុងចំណោម 5 ថ្ងៃ

“ចំនុចយុទ្ធសាស្រ្តទាំង៥ ក្នុងការរស់នៅមានជ័យជំនះ”


ផ្នែកនេះផ្តល់ឲ្យចំនុចយុទ្ធសាស្រ្ត៥ ដែលផ្អែកលើព្រះគម្ពីរ   ដែលមានប្រសិទ្ធិភាពនៅក្នុងការដោះស្រាយជាមួយនឹងអំពើបាប និងសេចក្តីល្បួង។   ការធ្វើសកម្មភាពតាមផែនការនេះ   គឺជាវិធីមួយនៅក្នុងការថ្វាយព្រះជាម្ចាស់ជាអាទិភាពទី១នៅក្នុងជីវិតរបស់អ្នក។ 


១.   ត្រូវដឹងថាព្រះជាម្ចាស់មើលមកអ្នកគឺជាមនុស្សដែលឥតខ្ចោះ បរិសុទ្ធ   និងគ្មានកន្លែងបន្ទោសបាន គឺតាមរយ:កិច្ចការដែលព្រះយេស៊ូគ្រិស្តបានធ្វើ។   (សូមអាន ២កូរិនថូស ៥:២១)ជាច្រើនដងភាពមានពិរុទ្ធ និងអាម៉ាស់គឺជាផលប៉ះពាល់ទទួលរងពីអំពើបាបដែលបំផ្លិចបំផ្លាញយើងខ្លាំងជាងគេ


បំផុត។ ត្រូវយល់ថាយើងគ្មានទោសកំហុសទៀតឡើយ សម្រាប់អស់អ្នកដែលនៅក្នុងព្រះគ្រិស្ត   គឺយើងមានជ័យជំនះលើអំពើបាប (រ៉ូម ៨:១) ។ 


២. សារភាពបាបរបស់អ្នក (សូមអាន ១យ៉ូហាន ១:៩)


សារភាពបាបរបស់យើងមានន័យថាយើងទទួលស្គាល់អំពើបាបទាំងនោះជាមុននៅក្នុងចិត្ត   និងគំនិតរបស់យើង។ បន្ទាប់មកយើងសារភាពបាបទាំងនោះទៅព្រះជាម្ចាស់ សារភាពបាបរបស់យើងមិនចាំបាច់ប្រកាសជាសាធារណ:ទៅកាន់អ្នកដ៏ទៃឡើយ។   ការសារភាពគឺរវាងអ្នក​ និងព្រះជាម្ចាស់។ 


៣. មានការទទួលខុសត្រូវ (សូមអាន យ៉ាកុប ៥:១៦) ស្វែងរកមិត្តភក្តិគ្រិស្តបរិស័ទដែលអ្នកទុកចិត្ត   គ្រូគង្វាល ឬសមាជិកក្រុមគ្រួសារដែលអ្នកអាចទុកចិត្តបាន។ នេះគឺជាវិធីដែលមានប្រសិទ្ធិភាពនៅក្នុងការណែនាំឲ្យមានការទទួលខុសត្រូវ   និងអធិដ្ឋានគាំទ្រក្នុងពេលធ្វើសង្គ្រាម។ 


៤. ជៀសវាងប្រភពដែល​នាំឲ្យមានការល្បួង (សូមអាន 


យ៉ាកុប ១:១៣-១៥) នេះជាចំនុចដែលត្រូវខិតខំជាងគេបំផុត   នៅក្នុងការអនុវត្តន៍ និងតម្រូវឲ្យមានគំនិតច្នៃប្រឌិតមួយចំនួន និងធ្វើផែនការ។ សេចក្តីពិតគឺថាប្រសិនបើអ្នកអាចចៀសវាងសេចក្តីល្បួងបាន   អ្នកនឹងចៀសពីអំពើបាបបានផងដែរ។ 


៥. អានព្រះបន្ទូលព្រះ (សូមអានទំនុកតម្កើង ១១៩:១១) 


ព្រះបន្ទូលរបស់ព្រះប្រាប់យើងយ៉ាងច្បាស់ថា នៅពេលដែលយើង “លាក់ព្រះបន្ទូលនៅក្នុងចិត្តរបស់យើង”   ផ្តល់ឲ្យយើងនូវកម្លាំងពិសេសក្នុងការនិយាយថាទេ ចំពោះសេចក្តីល្បួង និងអំពើបាប​។

ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

ថ្វាយអាទិភាពទីមួយទៅព្រះអង្គ

ការថ្វាយអាទិភាពទីមួយទៅព្រះអង្គនៅក្នុងការរស់នៅរបស់យើង គឺមិនមែនធ្វើតែម្តង...ប៉ុន្តែវាគឺជាដំណើរដែលកើតឡើងពេញមួយជីវិតរបស់យើង។ មិនថាយើងជាអ្នកដែលទើបតែចាប់ផ្តើមទទួលជឿព្រះអង្គ ឬជាអ្នកដើរតាមព្រះអង្គ“យូរហើយ” អ្នកនឹងឃើញថាផែនការនេះងា...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ