ព័ត៌មានគម្រោងអាន

រស់នៅជីវិតពេញដោយគោលបំណងគំរូ

រស់នៅជីវិតពេញដោយគោលបំណង

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

“ពង្រីកសេចក្តីស្រលាញ់ទៅកាន់អ្នកដ៏ទៃ”


ជាមួយនឹងភាពរស់រវើក និងការរីកលូតលាស់នៃសេចក្តីស្រលាញ់សម្រាប់ព្រះជាម្ចាស់   កំពុងដំណើរការនៅក្នុងជីវិតរបស់យើង សមត្ថភាពរបស់យើងនៅក្នុងការស្រលាញ់អ្នកដទៃ   ត្រូវរីកចម្រើនឡើងជាមួយផងដែរ។ ជាមួយនឹងការស្រលាញ់ដ៏ពេញលេញទៅកាន់អ្នកដទៃ   កើតមកពីការលូតលាស់នៃបំណងប្រាថ្នាក្នុងការបង្ហាញសេចក្តីស្រលាញ់នោះ។ ហេតុដូច្នេះ   គឺជាការបំពេញចំនុចសំខាន់មួយនៃគោលបំណងរបស់ព្រះជាម្ចាស់ដែលបង្កើតយើងមក   ដើម្បីធ្វើការល្អសម្រាប់អ្នកដទៃ។ 


វាគឺជាផែនការរបស់ព្រះជាម្ចាស់តាំងពីយូរមកហើយ ដែលយើងត្រូវមានសេចក្តីស្រលាញ់ជាមួយនឹងសកម្មភាព។   យើងម្នាក់ៗមានចំណែកនៅក្នុងផែនការគោលរបស់ព្រះ ដើម្បីធ្វើការប៉ះពាល់ជីវិតអ្នកដទៃតារមរយ:ការធ្វើអំពើល្អ។   


គ្រប់ពេលដែលយើងប៉ះពាល់ជីវិតអ្នកណាម្នាក់ជាមួយនឹងពាក្យសម្តីល្អ   ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់លាក់   ឬក៏យើងគ្រាន់តែផ្តល់ត្រចៀករបស់យើងស្តាប់ដោយយកចិត្តទុកដាក់ ទៅកាន់ចិត្តដែលឈឺចាប់ គឺយើងមិនគ្រាន់តែបង្ហាញសេចក្តីស្រលាញ់របស់យើង   ប៉ុន្តែបង្ហាញសេចក្តីស្រលាញ់របស់ព្រះតាមរយ:យើងផងដែរ។   ការធ្វើដូច្នេះយើងក្លាយទៅជាភ្នាក់ងារដ៏សំខាន់ក្នុងការជះពន្លឺរបស់ព្រះជាម្ចាស់បំភ្លឺពិភពលោក   ដែលកំពុងពេញទៅដោយភាពងងឹត និងភាពអស់សង្ឃឹម។ 


ការជះពន្លឺរបស់យើងគឺអនុញ្ញាត្តិឲ្យពន្លឺរបស់ព្រះជាម្ចាស់   ចាំងចែងតាមរយ:យើង។ មានបីចំនុចដែលសំខាន់ក្នុងការជះពន្លឺរបស់ព្រះទៅកាន់អ្នកដទៃ:


១. ធ្វើជាសាក្សីដែលមានប្រសិទ្ធិភាព


២. បម្រើអ្នកដទៃ


៣. ប្រកបជាមួយគ្រិស្តបរិស័ទដទៃទៀត


ដាក់ជំនឿរបស់យើងទៅក្នុងសកម្មភាពតាមរយ:បីចំនុចនេះ   នឹងជួយអ្នកឲ្យដទៃ ទទួលបានបទពិសោធន៍នៃសេចក្តីស្រលាញ់ ព្រះគុណ និងសេចក្តីមេត្តា   ករុណារបស់ព្រះជាម្ចាស់ ទាំងអស់គឺជាសិរីរុងរឿងរបស់ព្រះអង្គ។ 

អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

រស់នៅជីវិតពេញដោយគោលបំណង

ជីវិតពេញដោយគោលបំណងមានអំណរ គឺសាងសង់នៅលើទំនាក់ទំនង ជំនឿ និងសេចក្តីស្រលាញ់។ ប្រសិនបើអ្នកពិនិត្យមើលឲ្យបានច្បាស់ អំពីផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់អ្នក សូមភ្ជាប់ផែនការនេះ ដើម្បីជួយអ្នកនៅក្នុងការផ្តោតទៅលើការស្រាវជ្រាវ ...

More

យើងសូមអរគុណដល់ជំនឿ Twenty20 Faith ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: http://www.twenty20faith.org/yvdev2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ