បំណែកព្រះគម្ពីរ
តោះអានព្រះគម្ពីរជាមួយគ្នា (មិនា)
ផ្នែកទី៣ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៣ ស្ដីពីក័ណ្ឌគម្ពីរ ជំរឿនប្រជាជន សុភាសិត រ៉ូម និងហេប្រឺ
ហេព្រើរ
គម្រោងអានដ៏សាមញ្ញមួយនេះ នឹងនាំរូបអ្នកឆ្លងកាត់ កណ្ឌគម្ពីរ ហេព្រើរ ហើយក៏ជាគម្រោងអានដ៏អស្ចារ្យ សម្រាប់ការអានផ្ទាល់ខ្លួន ឬជាក្រុម នោះដែរ។
ម៉ាកុស
គំរោងអានងាយៗនេះនឹងនាំ លោកអ្នកទៅកាន់ដំណឹងល្អតាមលោក ម៉ាកុស ពីចាប់ផ្ដើមដល់ទីបញ្ចប់។
គម្រោងអាន ប្ដេជ្ញាចិត្ត៣៦៥ថ្ងៃ ក្នុង រឿងតែមួយ
គម្រោងអាន ប្ដេជ្ញាចិត្ត ៣៦៥ ថ្ងៃ ក្នុង "រឿងតែមួយ" នាំអ្នកឱ្យទៅកាន់រឿងសំខាន់ៗទាំងឡាយក្នុងព្រះគម្ពីរ ក្នុងរយៈពេលមួយឆ្នាំ។ គម្រោងអានបង្ហាញពីរបៀបដែលរឿងអស់ទាំងនេះចងក្រងពីរឿងមួយដែលមានភាពប្រទាក់ប្រទង់គ្នា – ដែលជាសាច់រឿងរបស់ព្រះ។ គម្រោងអានតម្រូវឱ្យអ្នកអានអត្ថបទគម្ពីរ ក្នុងចន្លោះ ១ ទៅ ៣ ជំពូក ក្នុងមួយថ្ងៃ ពីកណ្ឌគម្ពីរ ឬជំពូកដោយឡែកពីគ្នា (ឧ. ខ្សែរឿងចម្បង និង សារសំខាន់យោង)។ គម្រោងអានមានរយៈពេល ៦ ថ្ងៃក្នុងមួយសប្ដាហ៍។
60 ថ្ងៃនៃដំណើរលើសម្ពន្ធមេត្រីថ្មី
គំរោងអាននេះនឹងនាំលោកអ្នកទៅកាន់សម្ពន្ធមេត្រី ថ្មីក្នុងពេល៦០ថ្ងៃ។ មានសៀវភៅជាច្រើននឹងប្រាប់លោកអ្នក តែព្រះគម្ពីរមានអំណាចផ្លាស់ប្ដូរលោកអ្នក។ គ្រាន់តែអានតាមការជ្រើសរើសប្រចាំថ្ងៃ នោះអ្នកនឹងស្ងើចពីអំណាច និងការគិតដែលនឹងផ្លាស់ប្ដូរជីវិតរបស់អ្នក។
អេភេសូ
គំរោងផែនការនេះនឹងនាំលោកអ្នកទៅកាន់សៀវភៅអេភេសូ និង ជាប្រភពដ៏ប្រសើរសំរាប់ការសិក្សាផ្ទាល់ខ្លួន ក៏ដូចជាការសិក្សាជាក្រុម។
ព្រះបន្ទូលនៃព្រះបានថ្លែង ភាគទី ២
នេះគឺជាគម្រោងអានទីពីរ ដែលមានរយៈពេល ៣ ខែ ក្នុងចំណោមគម្រោងអានទាំង ៤ ដែលគម្រោងអានទាំងនេះ នឹងនាំឱ្យអ្នកឆ្លងកាត់គម្ពីរសញ្ញាថ្មីទាំងមូល ហើយបន្ទាប់មក អាចអាននូវព្រឹត្ដិការណ៍សំខាន់ៗ តាមលំដាប់លំដោយ ដែលមាននៅក្នុងគម្ពីរសញ្ញាចាស់ផងដែរ។ នៅក្នុងរយៈពេលមួយឆ្នាំ អ្នកនឹងទទួលបាននូវទិដ្ឋភាពនៃរឿងទាំងមូលរបស់អត្ថបទគម្ពីរ ក្នុងចំនួនពេលមួយល្មមសមរម្យជាប្រចាំថ្ងៃ។ ទំនុកតម្កើងជំពូកទី ១ សន្យាថា អស់អ្នកណា ដែលស្ដាប់ព្រះបន្ទូល តាមរយៈអត្ថបទគម្ពីរ នោះនឹងបានរីកចម្រើនឡើង ហើយក៏នឹងអាចបង្កើតបានជាផលផ្លែ ដូចជាដើមឈើដ៏ល្អ ទៅតាមរដូវកាលនៃជីវិតផង។
តោះអានព្រះគម្ពីរជាមួយគ្នា (មេសា)
ផ្នែកទី៤ នៃភាគទាំង១២ ដោយគំរោងនេះនឹងជួយដល់សហគមន៍ក្នុងការអានព្រះគម្ពីរទាំងមូលជាមួយគ្នាក្នុងពេល៣៦៥ថ្ងៃ។ សូមអញ្ចើញអ្នកផ្សេងទៀតមកចូលរួមគ្រប់ពេលដែលអានចាប់ផ្ដើមផ្នែកថ្មីណាមួយរៀងរាល់ខែ។ គំរោងអានជាភាគនេះនឹងដំណើរការជាសំលេងដែរ សូមស្ដាប់ក្នុងពេល២០នាទីក្នុងមួយថ្ងៃ! ផ្នែកនីមួយៗនឹងរួមបញ្ជូលជំពូកទាំងសម្ព័ន្ធមេត្រីចាស់និងថ្មី ទំនុកតម្កើងដែលពង្រាយទូទាំងភាគ។ ផ្នែកទី៤ ស្ដីពីក័ណ្ឌគម្ពីរ ម៉ាថាយ និង យ៉ូប
ទំនុកតម្កើង និងសុភាសិត ក្នុងពេល 31 ថ្ងៃ
ទំនុកតមកើង និងសុភាសិត ពោរពេញទៅដោយបទចំរៀង កំណាព្យ ដែលបញ្ជាក់ពីការថ្វាយបង្គំដ៏ពិត ការរងចាំព្រះ ប្រាជ្ញា ក្ដីស្រឡាញ់ ការឆ្លងកាត់ទុក្ខលំបាក និងសេចក្ដីពិត។ គំរោងអាននេះនឹងនាំអ្នកទៅកាន់ការអានទំនុកតម្កើង និងសុភាសិតក្នុងពេល31ថ្ងៃ។ នៅទីនេះ អ្នកអាចជួបនឹងព្រះជាម្ចាស់ ហើយស្វែងរកនូវការថែររក្សា កម្លាំង ការការពារ និងការលើកទឹកចិត្ត ដល់មនុស្សលោកទាំងអស់។