សាការី 8:16-23

សាការី 8:16-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ការ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់​គ្នាត្រូវ​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុខ នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​អស់​នេះ​ណាស់» នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ពេល​តម​អាហារ​ក្នុង​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទីប្រាំពីរ និង​ខែ​ទីដប់​នោះ ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គគ្រឹក‌គគ្រេង​សម្រាប់​ពួក​វង្ស​យូដា។ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ​សាន្ត»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មាន​មនុស្ស​ជា​ច្រើន និង​មនុស្ស​សាសន៍​ផ្សេងៗ​នៅ​ទី​ក្រុង​ជា​ច្រើន​នឹង​មក ពួក​អ្នក​នៅ​ស្រុក​មួយ​នឹង​ទៅ​ស្រុក​មួយ​ទៀត​បបួល​ថា "ចូរ​យើង​ប្រញាប់​ទៅ​ទូល‌អង្វរ​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ"។ ជន​ជាតិ​ជា​ច្រើន និង​សាសន៍​ខ្លាំង​ពូកែ នឹង​មក​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា "យើង​ខ្ញុំ​នឹង​ទៅ​ជា‌មួយ​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​គង់​ជា‌មួយ​ឯង​រាល់​គ្នា"»។

ចែក​រំលែក
អាន សាការី 8

សាការី 8:16-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្ដី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សម្រុះ‌សម្រួល​គ្នា​តាម​យុត្តិធម៌។ កុំ​ឲ្យ​គិត‌គូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​ឲ្យ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ពិធី​តម​អាហារ​នៅ​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទី​ប្រាំ‌ពីរ និង​ខែ​ទី​ដប់ នឹង​ប្រែ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​សប្បាយ​រីក‌រាយ​សម្រាប់​កូន​ចៅ​យូដា គឺ​ជា​ឱកាស​មួយ​ប្រកប​ដោយ​អំណរ​ដ៏​មហោ‌ឡារិក។ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ‌សាន្ត»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ជាតិ​សាសន៍​នានា ព្រម​ទាំង​ប្រជា‌ជន​ពី​ទីក្រុង​ជា​ច្រើន​នឹង​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម។ អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ យើង​នាំ​គ្នា​ទៅ​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។ ជាតិ​សាសន៍​ជា​ច្រើន និង​ប្រជា‌ជាតិ​មហា​អំណាច នឹង​នាំ​គ្នា​មក​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទូល‌អង្វរ​ព្រះអង្គ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន‌ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា”»។

ចែក​រំលែក
អាន សាការី 8

សាការី 8:16-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ការ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​ឲ្យ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត នឹង​សេចក្ដី​សុខ នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ បង្កើត​ការ​អាក្រក់​ក្នុង​ចិត្ត​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​ស្អប់​អស់​ទាំង​អំពើ​យ៉ាង​នោះ​ណាស់។ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក៏​មក​ដល់​ខ្ញុំ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ឯ​ពេល​តម​អត់​ក្នុង​ខែ​អាសាធ ខែ​ស្រាពណ៍ ខែ​អស្សុជ ហើយ​នៅ​ខែ​បុស្ស នោះ​ត្រូវ​បាន​ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គ្រឹក‌គ្រេង​ដល់​ពួក​វង្ស​យូដា​វិញ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិតនឹង​សេចក្ដី​សុខ​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា​នឹង​នៅ​មាន​គ្រា​ទៀត ដែល​សាសន៍​ផ្សេងៗ ហើយ​មនុស្ស​នៅ​ទី​ក្រុង​ជា​ច្រើន​នឹង​មក ពួក​អ្នក​នៅ​ស្រុក​១​នឹង​ទៅ​ឯ​ស្រុក​១​ទៀត​បបួល​ថា ចូរ​យើង​ប្រញាប់​ឡើង​ទៅ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ឯ​ខ្ញុំ​ក៏​នឹង​ទៅ​ដែរ អើ ជន‌ជាតិ​ជា​ច្រើន នឹង​សាសន៍​យ៉ាង​ខ្លាំង​ពូកែ នឹង​មក​ស្វែង​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរ​ដល់​ទ្រង់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន សាការី 8