សាការី 10:7-12

សាការី 10:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​អេប្រាអិម​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ចិត្ត​គេ​នឹង​បាន​រីក‌រាយ​ដូច​ជា​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​ពួក​កូន​របស់​គេ​នឹង​ឃើញ ហើយ​នឹង​មាន​អំណរ​ដែរ ចិត្ត​គេ​បាន​អរ‌សាទរ​ក្នុង​ព្រះ‌យេហូវ៉ា។ យើង​នឹង​ហួច​ហៅ​គេ ហើយ​ប្រមូល​គេ​មក ពី​ព្រោះ​យើង​បាន​លោះ​គេ​ហើយ គេ​នឹង​ចម្រើន​ច្រើន​ឡើង​ដូចកាល​ពី​មុន។ យើង​នឹង​សាប‌ព្រោះ​គេទៅក្នុង​ចំណោម​សាសន៍នានា ហើយ​គេ​នឹង​នឹក​ចាំ​ពី​យើង​នៅ​ក្នុង​ស្រុក​ឆ្ងាយ គេ​នឹង​នៅ​ជា‌មួយ​ពួក​កូន​ចៅ ហើយ​នឹង​ត្រឡប់​មក​វិញ។ យើង​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ម្តង​ទៀត ហើយ​កៀរ​ប្រមូល​គេ​ចេញ​ពី​ស្រុក​អាស‌ស៊ើរ យើង​នឹង​នាំ​គេ​មក​ស្រុក​កាឡាត និង​ស្រុក​ល្បាណូន ទាល់​តែ​គ្មានកន្លែង​សល់​ទៀត។ ព្រះ‌អង្គ​នឹង​ធ្វើ​ទុក្ខ​ដល់​សមុទ្រ ហើយ​នឹង​វាយ​រលក​ទាំង​ប៉ុន្មាន អស់​ទាំង​ទី​ជម្រៅ​របស់​ទន្លេ​ធំ នឹង​រីង​ស្ងួត សេចក្ដី​អំនួត​របស់​សាសន៍​អាស‌ស៊ើរ​នឹង​ត្រូវ​ទម្លាក់​ចុះ ហើយ​ដំបង​រាជ្យ​របស់​សាសន៍​អេស៊ីព្ទ​នឹង​បាត់​ទៅ។ យើង​នឹង​ចម្រើន​កម្លាំង​គេ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​ដើរ​ចុះ​ឡើង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន សាការី 10

សាការី 10:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អេប្រាអ៊ីម​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ពួក​គេ​មាន​ចិត្ត​សប្បាយ ដូច​បាន​ស្រា​ផឹក។ ពេល​ឃើញ​ដូច្នេះ កូន​ចៅ​របស់​ពួក​គេ​នឹង​មាន​ចិត្ត​ត្រេក‌អរ ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ ព្រោះ​តែ​ព្រះ‌អម្ចាស់។ យើង​នឹង​ហៅ​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​មក​ជួប‌ជុំ​គ្នា ដ្បិត​យើង​បាន​រំដោះ​ពួក​គេ។ ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។ យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើង ពួក​គេ​នឹង​បង្កើត​កូន​ចៅ ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។ យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ ស្រុក​កាឡាដ និង​ស្រុក​លីបង់ រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។ ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល​ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។ យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន សាការី 10

សាការី 10:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​អេប្រា‌អិម គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ចិត្ត​គេ​នឹង​បាន​រីក‌រាយ​ឡើង ដូច​ជា​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ អើ ទាំង​ពួក​កូន​របស់​គេ​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ ចិត្ត​គេ​នឹង​បាន​អរ‌សាទរ​ក្នុង​ព្រះ‌យេហូវ៉ា។ អញ​នឹង​ហួច​ហៅ​គេ ហើយ​ប្រមូល​គេ​មក ពី​ព្រោះ​អញ​បាន​លោះ​គេ​ហើយ នោះ​គេ​នឹង​ចំរើន​ជា​ច្រើន​ឡើង​ដូច​ជា​បាន​ចំរើន​ឡើង​ពី​ដើម អញ​នឹង​សាប‌ព្រោះ​គេ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​គេ​នឹង​នឹក​ចាំ​ពី​អញ​នៅ​ក្នុង​ស្រុក​ឆ្ងាយ គេ​នឹង​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ ហើយ​នឹង​ត្រឡប់​មក​វិញ អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ម្តង​ទៀត ហើយ​កៀរ​ប្រមូល​គេចេញ​ពី​ស្រុក​អាសស៊ើរ​អញ​នឹង​នាំ​គេ​មក​ឯ​ស្រុក​កាឡាត នឹង​ស្រុក​ល្បាណូន ដល់​ទៅ​រក​កន្លែង​ល្មម​ឲ្យ​គេ​អាស្រ័យ​នៅ​គ្មាន ទ្រង់​នឹង​ធ្វើ​ទុក្ខ​ដល់​សមុទ្រ ហើយ​នឹង​វាយ​រលក​ទាំង​ប៉ុន្មាន នោះ​អស់​ទាំង​ទី​ជំរៅ​របស់​ទន្លេ​ធំ នឹង​រីង​ស្ងួត​ទៅ សេចក្ដី​អំនួត​របស់​សាសន៍​អាសស៊ើរ​នឹង​ត្រូវ​ទំលាក់​ចុះ ហើយ​ដំបង​រាជ្យ​របស់​សាសន៍​អេស៊ីព្ទ​នឹង​ទៅ​បាត់​ទៅ អញ​នឹង​ចំរើន​កំឡាំង​គេ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​ដើរ​ចុះ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ចែក​រំលែក
អាន សាការី 10