ពួកអេប្រាអិមនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយដូចជាដោយសារស្រាទំពាំងបាយជូរ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនឹងមានអំណរដែរ ចិត្តគេបានអរសាទរក្នុងព្រះយេហូវ៉ា។ យើងនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះយើងបានលោះគេហើយ គេនឹងចម្រើនច្រើនឡើងដូចកាលពីមុន។ យើងនឹងសាបព្រោះគេទៅក្នុងចំណោមសាសន៍នានា ហើយគេនឹងនឹកចាំពីយើងនៅក្នុងស្រុកឆ្ងាយ គេនឹងនៅជាមួយពួកកូនចៅ ហើយនឹងត្រឡប់មកវិញ។ យើងនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរ យើងនឹងនាំគេមកស្រុកកាឡាត និងស្រុកល្បាណូន ទាល់តែគ្មានកន្លែងសល់ទៀត។ ព្រះអង្គនឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន អស់ទាំងទីជម្រៅរបស់ទន្លេធំ នឹងរីងស្ងួត សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទម្លាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងបាត់ទៅ។ យើងនឹងចម្រើនកម្លាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមព្រះអង្គ» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
អាន សាការី 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 10:7-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ