សាការី 10:3-6

សាការី 10:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«សេចក្ដី​កំហឹង​របស់​យើង​បាន​ឆួល​ឡើង ទាស់​នឹង​ពួក​គង្វាល ហើយយើង​នឹង​វាយ​ផ្ចាល​ពួក​អ្នក​ដឹក​នាំ »។ ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ប្រោស​ហ្វូង​ចៀម​របស់​ព្រះ‌អង្គ គឺ​ជា​ពួក​វង្ស​យូដា ហើយ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា សេះ​យ៉ាង​ល្អ​របស់​ព្រះ‌អង្គ​ក្នុង​ការ​សង្គ្រាម។ ថ្ម​ជ្រុង​នឹង​ចេញ​ពីព្រះ‌អង្គ​មក ហើយ​ទាំង​ដែក​គោល ទាំង​ធ្នូ​សម្រាប់​ច្បាំង និង​គ្រប់​ទាំង​អ្នក​គ្រប់‌គ្រង​ជា‌មួយ​គ្នា​ផង។ គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​កំពុង​ជាន់​ឈ្លី​ភក់​នៅ​ត្រង់​ផ្លូវ​ក្នុង​ចម្បាំង គេ​នឹង​តស៊ូ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​គេ ហើយ​ពួក​ពល​សេះ​នឹង​ស្រឡាំង‌កាំង។ «យើង​នឹង​ចម្រើន​កម្លាំង​ពួក​វង្ស​យូដា យើង​នឹង​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នាំ​គេ​មក​វិញ ដ្បិត​យើង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ នោះ​គេ​នឹង​មាន​សណ្ឋាន​ដូច​ជា យើង​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​របស់​គេ ហើយ​យើង​នឹង​ស្តាប់​គេ។

ចែក​រំលែក
អាន សាការី 10

សាការី 10:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«យើង​ខឹង​នឹង​ពួក​គង្វាល​ខ្លាំង​ណាស់ យើង​នឹង​ដាក់​ទោស​ជន​បរទេស​ដែល​ដឹក​នាំ ប្រជា‌រាស្ត្រ​របស់​យើង»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​យាង​មក​រំដោះ កូន​ចៅ​យូដា​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ ទទួល​កិត្តិយស ដូច​សេះ​ចម្បាំង​ដ៏​ចំណាន។ មេ​ដឹក​នាំ​ទាំង​អស់​នឹង​កើត​ចេញ ពី​កុល‌សម្ព័ន្ធ​យូដា ពួក​គេ​រឹង‌មាំ​ដូច​ថ្ម​គ្រឹះ​ដ៏​សំខាន់ រឹង‌ប៉ឹង​ដូច​ចម្រឹង និង​ពូកែ​ដូច​ធ្នូ​ចម្បាំង។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ដែល​ជាន់​ឈ្លី​បច្ចា‌មិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ពួក​គេ​វាយ​សម្រុក​ទៅ​លើ​ខ្មាំង ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។ រីឯ​ទ័ព​សេះ​របស់​ខ្មាំង​សត្រូវ នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ «យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា យើង​នឹង​សង្គ្រោះ​កូន​ចៅ​យ៉ូសែប យើង​នឹង​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជា‌ជន ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។

ចែក​រំលែក
អាន សាការី 10

សាការី 10:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​អញ​នឹង​វាយ‌ផ្ចាល​ពួក​ពពែ​ឈ្មោល ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ប្រោស​ហ្វូង​ចៀម​របស់​ទ្រង់ គឺ​ជា​ពួក​វង្ស​យូដា ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​សេះ​យ៉ាង​ល្អ​របស់​ទ្រង់ ក្នុង​ការ​សង្គ្រាម ថ្ម​ជ្រុង​នឹង​ចេញ​ពី​ទ្រង់​មក ហើយ​ទាំង​ដែក​គោល ទាំង​ធ្នូ​សំរាប់​ច្បាំង នឹង​គ្រប់​ទាំង​អ្នក​គ្រប់‌គ្រង​ជា​មួយ​គ្នា​ផង គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​កំពុង​ជាន់​ឈ្លី​ភក់​នៅ​ត្រង់​ផ្លូវ​ក្នុង​ការ​ចំបាំង គេ​នឹង​តស៊ូ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គេ ហើយ​ពួក​ពល​សេះ​នឹង​ស្រឡាំង‌កាំង អញ​នឹង​ចំរើន​កំឡាំង​ពួក​វង្ស​យូដា អញ​នឹង​ជួយ​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នឹង​នាំ​គេ​មក​វិញ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ យ៉ាង​នោះ គេ​នឹង​មាន​សណ្ឋាន ដូច​ជា​អញ​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ហើយ​អញ​នឹង​ស្តាប់​គេ

ចែក​រំលែក
អាន សាការី 10