«សេចក្ដីកំហឹងរបស់យើងបានឆួលឡើង ទាស់នឹងពួកគង្វាល ហើយយើងនឹងវាយផ្ចាលពួកអ្នកដឹកនាំ »។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ បានប្រោសហ្វូងចៀមរបស់ព្រះអង្គ គឺជាពួកវង្សយូដា ហើយព្រះអង្គនឹងធ្វើឲ្យគេបានដូចជា សេះយ៉ាងល្អរបស់ព្រះអង្គក្នុងការសង្គ្រាម។ ថ្មជ្រុងនឹងចេញពីព្រះអង្គមក ហើយទាំងដែកគោល ទាំងធ្នូសម្រាប់ច្បាំង និងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង។ គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងចម្បាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាគង់ជាមួយគេ ហើយពួកពលសេះនឹងស្រឡាំងកាំង។ «យើងនឹងចម្រើនកម្លាំងពួកវង្សយូដា យើងនឹងសង្គ្រោះពួកវង្សយ៉ូសែប ហើយនាំគេមកវិញ ដ្បិតយើងមានសេចក្ដីអាណិតមេត្តាដល់គេ នោះគេនឹងមានសណ្ឋានដូចជា យើងមិនបានបោះបង់ចោលគេឡើយ ដ្បិតយើងនេះជាព្រះយេហូវ៉ា គឺជាព្រះរបស់គេ ហើយយើងនឹងស្តាប់គេ។
អាន សាការី 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 10:3-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ