បទចម្រៀង 7:10-13
បទចម្រៀង 7:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសម្លាញ់នៃខ្ញុំ ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នា ចំពោះរូបខ្ញុំម្ចាស់ ឱស្ងួនសម្លាញ់អើយ សូមមក យើងនឹងចេញទៅឯវាល សូមឲ្យយើងស្នាក់នៅតាមភូមិគេ យើងនឹងឡើងទៅឯចម្ការ ទំពាំងបាយជូរពីព្រលឹម សូមឲ្យយើងទៅមើល បើទំពាំងបាយជូរ បានប៉ិចឡើង ឬមានផ្កាហើយឬនៅ ហើយបើដើមទទឹមកំពុងផ្កាឬទេ នៅទីនោះខ្ញុំម្ចាស់នឹងប្រគល់ សេចក្ដីស្រឡាញ់ថ្វាយទ្រង់ ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅ ឱស្ងួនសម្លាញ់ខ្ញុំម្ចាស់អើយ នៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខ ទាំងថ្មី និងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុក សម្រាប់ទ្រង់។
បទចម្រៀង 7:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំប្រគល់រូបកាយជូនម្ចាស់ចិត្តរបស់ខ្ញុំ ហើយគាត់ចង់បានខ្ញុំណាស់។ ម្ចាស់ចិត្តអូនអើយ សូមអញ្ជើញមក យើងទៅចម្ការជាមួយគ្នា យប់នេះ យើងសម្រាកនៅតាមភូមិ។ ព្រលឹមឡើង យើងទៅចម្ការទំពាំងបាយជូរ ដើម្បីមើល ក្រែងលោទំពាំងបាយជូរពន្លកឡើង ហើយចេញផ្កា រួចយើងមើល ក្រែងលោដើមទទឹមមានផ្កា។ នៅទីនោះ អូននឹងប្រគល់ស្នេហាជូនបង។ ផ្លែស្នេហ៍សាយក្លិនយ៉ាងក្រអូប នៅមាត់ទ្វាររបស់យើង មានផ្លែដ៏ល្អវិសេសគ្រប់មុខ គឺទាំងផ្លែចាស់ និងផ្លែថ្មី។ ម្ចាស់ចិត្តអូនអើយ អូនរក្សាផ្លែទាំងនោះទុកជូនបង។
បទចម្រៀង 7:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់មានសេចក្ដីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់ ឱស្ងួនសំឡាញ់អើយ សូមមក យើងនឹងចេញទៅឯវាល សូមឲ្យយើងស្នាក់នៅតាមភូមិគេ យើងនឹងឡើងទៅឯចំការទំពាំងបាយជូរពីព្រលឹម សូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើង ឬមានផ្កាហើយឬនៅ ហើយបើដើមទទឹមកំពុងផ្កាឬទេ នៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្ដីស្រឡាញ់ថ្វាយទ្រង់ ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅ ឱស្ងួនសំឡាញ់ខ្ញុំម្ចាស់អើយ នៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខ ទាំងថ្មីនឹងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុក សំរាប់ទ្រង់។