បទ​ចំរៀង 7:10-13

បទ​ចំរៀង 7:10-13 ពគប

៙ ខ្ញុំ​ម្ចាស់​ជា​របស់​ផង​ស្ងួន​សំឡាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់​មាន​សេចក្ដី​ប៉ង‌ប្រាថ្នា​ចំពោះ​រូប​ខ្ញុំ​ម្ចាស់ ឱ​ស្ងួន​សំឡាញ់​អើយ សូម​មក យើង​នឹង​ចេញ​ទៅ​ឯ​វាល សូម​ឲ្យ​យើង​ស្នាក់​នៅ​តាម​ភូមិ​គេ យើង​នឹង​ឡើង​ទៅ​ឯ​ចំការ​ទំពាំង‌បាយ‌ជូរ​ពី​ព្រលឹម សូម​ឲ្យ​យើង​ទៅ​មើល​បើ​ទំពាំង‌បាយ‌ជូរ​បាន​ប៉ិច​ឡើង ឬ​មាន​ផ្កា​ហើយ​ឬ​នៅ ហើយ​បើ​ដើម​ទទឹម​កំពុង​ផ្កា​ឬ​ទេ នៅ​ទី​នោះខ្ញុំ​ម្ចាស់​នឹង​ប្រគល់​សេចក្ដី​ស្រឡាញ់​ថ្វាយ​ទ្រង់ ផ្លែ​ស្នេហ៍​ផ្សាយ​ក្លិន​ក្រអូប​សុស‌សាយ​ទៅ ឱ​ស្ងួន​សំឡាញ់​ខ្ញុំ​ម្ចាស់​អើយ នៅ​មាត់​ទ្វា​ផ្ទះ​យើង​មាន​ផល​យ៉ាង​វិសេស​គ្រប់​មុខ ទាំង​ថ្មីនឹង​ចាស់​ផង ដែល​ខ្ញុំ​ម្ចាស់​បាន​ប្រមូល​ទុក សំរាប់​ទ្រង់។

អាន បទ​ចំរៀង 7