ទំនុកតម្កើង 3:3-6
ទំនុកតម្កើង 3:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាខែលបាំងទូលបង្គំជុំវិញ ជាសិរីល្អរបស់ទូលបង្គំ ហើយជាអ្នកធ្វើឲ្យទូលបង្គំងើបក្បាលឡើង។ ខ្ញុំស្រែកដង្ហោយហៅរកព្រះយេហូវ៉ា ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំ ពីភ្នំបរិសុទ្ធ របស់ព្រះអង្គ។ -បង្អង់ ខ្ញុំដេកសម្រាក ហើយលង់លក់ រួចខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាជួយគាំទ្រខ្ញុំ ខ្ញុំមិនខ្លាចមនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។
ទំនុកតម្កើង 3:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាខែលការពារទូលបង្គំ ព្រះអង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំ និងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។ ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់ យ៉ាងអស់ពីដួងចិត្ត ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ - សម្រាក ខ្ញុំទម្រេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំភ្ញាក់ឡើងវិញ ដ្បិតព្រះអម្ចាស់ជួយគាំទ្រខ្ញុំ។ ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដី ក៏ខ្ញុំមិនភ័យខ្លាចដែរ។
ទំនុកតម្កើង 3:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ ខ្ញុំឡើងសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ទ្រង់ក៏ឆ្លើយតបមកខ្ញុំ ពីលើភ្នំបរិសុទ្ធរបស់ទ្រង់។ បង្អង់ ៙ ខ្ញុំបានដេកលក់ទៅ ហើយក៏ភ្ញាក់ឡើងវិញ ដ្បិតព្រះយេហូវ៉ាទ្រង់ទប់ទល់ខ្ញុំ ខ្ញុំមិនខ្លាចដល់មនុស្សទាំងសល់សែន ដែលបានតាំងខ្លួនព័ទ្ធជុំវិញទាស់នឹងខ្ញុំឡើយ។