ទំនុកដំកើង 3

3
ទំនុក​នៃ​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក កាល​រត់​ពី​អាប់‌សា‌ឡំម ជា​ព្រះ‌រាជ​បុត្រា។
1ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​នៃ​ទូលបង្គំ​មាន
គ្នា​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា​ហ្ន៎
មាន​មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូលបង្គំ​ហើយ
2មាន​គ្នា​ច្រើន​និយាយ​ពី​ព្រលឹង​ទូលបង្គំ​ថា
នៅ​ក្នុង​ព្រះ គ្មាន​សេចក្ដី​សង្គ្រោះ​ដល់​វា​ទៀត​ទេ។ បង្អង់
3៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ
ទ្រង់​ជា​ខែល​បាំង​ទូលបង្គំ​ជុំវិញ ក៏​ជា​សិរី‌ល្អ​នៃ​ទូលបង្គំ
ហើយ​ជា​អ្នក​លើក​ក្បាល​ទូលបង្គំ​ឡើង​ដែរ
4ខ្ញុំ​ឡើង​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា
ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធរបស់​ទ្រង់។ បង្អង់
5៙ ខ្ញុំ​បាន​ដេក​លក់​ទៅ ហើយ​ក៏​ភ្ញាក់​ឡើង​វិញ
ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​ខ្ញុំ
6ខ្ញុំ​មិន​ខ្លាច​ដល់​មនុស្ស​ទាំង​សល់‌សែន
ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំវិញ​ទាស់​នឹង​ខ្ញុំ​ឡើយ។
7៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ក្រោក​ឡើង
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង
ដ្បិត​គឺ​ទ្រង់​ដែល​ទះ​កំផ្លៀង​អស់​ទាំង​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ
ទ្រង់​បំបាក់​ធ្មេញ​របស់​ពួក​មនុស្ស​អាក្រក់​ដែរ
8ឯ​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា
សូម​ឲ្យ​ព្រះ‌ពរ​ទ្រង់​បាន​នៅ​លើ​រាស្ត្រ​ទ្រង់​ចុះ។ –បង្អង់

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 3: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ