ទំនុកតម្កើង 23:6 - Compare All Versions

ទំនុកតម្កើង 23:6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប្រាកដ​ជា ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា នឹង​តាម​ជាប់​ជាមួយ​ខ្ញុំ រាល់​ថ្ងៃ​ដរាប​អស់​មួយ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត ។

ទំនុកតម្កើង 23:6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ខ្ញុំ​ដឹង​ជាក់​ច្បាស់​ណាស់​ថា ព្រះអង្គ​នឹង​ប្រទាន​សុភមង្គល​ឲ្យ​ទូលបង្គំ ហើយ​ព្រះអង្គ​ប្រណី​សន្ដោស​ទូលបង្គំ យ៉ាង​ស្មោះ‌ស្ម័គ្រ​ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត។ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត ខ្ញុំ​នឹង​វិល​ត្រឡប់ មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជានិច្ច។

ទំនុកតម្កើង 23:6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

៙ ប្រាកដ​ជា​សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា នឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ជា​រៀង​ដរាប​ទៅ។