ទំនុកតម្កើង 23

23
ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ព្រះ‌យេហូវ៉ា​ជា​គង្វាល​ខ្ញុំ
ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។
2ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ដេក​សម្រាក​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី
ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ
3ព្រះ‌អង្គ​កែ​ព្រលឹង ខ្ញុំ​ឡើង​វិញ
ព្រះ‌អង្គ​នាំ​ខ្ញុំ​តាម​ផ្លូវ​ដ៏​សុចរិត
ដោយ​យល់​ដល់​ព្រះ‌នាមព្រះ‌អង្គ។
4៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ
នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ
ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ
ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ
ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ
កម្សាន្ត​ចិត្ត​ទូល‌បង្គំ។
5៙ ព្រះ‌អង្គ​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ
នៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ
ព្រះ‌អង្គ​ចាក់​ប្រេង​លើ​ក្បាល​ទូល‌បង្គំ
ពែង​ទូល‌បង្គំ​ក៏​ពេញ​ហូរ​ហៀរ។
6ប្រាកដ​ជា ព្រះ‌ហឫ‌ទ័យ​សប្បុរស
និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
នឹង​តាម​ជាប់​ជាមួយ​ខ្ញុំ
រាល់​ថ្ងៃ​ដរាប​អស់​មួយ​ជីវិត​របស់​ខ្ញុំ
ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា
ជា​រៀង​រហូត ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 23: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ