ទំនុកតម្កើង 22:8-11

ទំនុកតម្កើង 22:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«វា​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​ព្រះ‌អង្គ​រំដោះ​វា​ទៅ ឲ្យព្រះ‌អង្គ​សង្គ្រោះ​វាទៅ ដ្បិត​ព្រះ‌អង្គ​គាប់​ចិត្ត​នឹង​វា!» ៙ ប៉ុន្តែ គឺ​ព្រះ‌អង្គ​ដែល​បាន​យក​ទូល‌បង្គំ ចេញ​ពី​ផ្ទៃ​ម្តាយមក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្តព្រះ‌អង្គ តាំង​ពី​ទូល‌បង្គំ​នៅ​បៅ​ដោះម្តាយ​នៅ​ឡើយ។ ព្រះ‌អង្គ​ឃុំគ្រង​ទូល‌បង្គំ​តាំង​ពី​ផ្ទៃ​ម្ដាយ ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ តាំង​ពី​ម្ដាយសម្រាល​ទូល‌បង្គំ​មក។ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ គ្មាន​អ្នក​ណា​ជួយ​ទូល‌បង្គំ​ទេ។

ទំនុកតម្កើង 22:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គេ​ពោល​ថា “គាត់​ផ្ញើ​វាសនា​លើ​ព្រះ‌អម្ចាស់​ហើយ ឲ្យ​ព្រះអង្គ​រំដោះ​គាត់​ទៅ បើ​ព្រះអង្គ​ស្រឡាញ់​គាត់ ឲ្យ​ព្រះអង្គ​សង្គ្រោះ​គាត់​ទៅ!”។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​យក​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក ហើយ​ព្រះអង្គ​បាន​ផ្ញើ​ទូលបង្គំ ទៅ​ឲ្យ​អ្នក​ម្ដាយ​បំបៅ។ កាល​ពី​ទូលបង្គំ​កើត​មក ព្រះអង្គ​បាន​ទទួល​ទូលបង្គំ​ធ្វើ​ជា​កូន ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ តាំង​តែ​ពី​មុន​ពេល ដែល​ទូលបង្គំ​ស្គាល់​ពន្លឺ​ថ្ងៃ​ទៅ​ទៀត។ ពេល​នេះ ទូលបង្គំ​មាន​ភ័យ​អាសន្ន គ្មាន​នរណា​ជួយ​ទូលបង្គំ​ទេ សូម​កុំ​គង់​នៅ​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ។

ទំនុកតម្កើង 22:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

វា​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួច ចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់ ជា​ទី​គាប់​ចិត្ត​ហើយ ប៉ុន្តែគឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះ ម្តាយ​នៅ​ឡើយ ទូលបង្គំ​បាន​ត្រូវ​ទំលាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មក តាំង​ពី​ម្តាយ​សំរាល​ទូលបង្គំ​មក នោះ​ទ្រង់ ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូលបង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មាន អ្នក​ណា​នឹង​ជួយ​សោះ