ទំនុកតម្កើង 22:6-7
ទំនុកតម្កើង 22:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ មិនមែនជាមនុស្សទេ ត្រូវមនុស្សត្មះតិះដៀល ហើយប្រជាជនស្អប់ខ្ពើម។ អស់អ្នកដែលឃើញទូលបង្គំ ចំអកឲ្យទូលបង្គំ គេពេបជ្រាយដាក់ទូលបង្គំ ហើយគេគ្រវីក្បាល ដោយពោលថា
ចែករំលែក
អាន ទំនុកតម្កើង 22ទំនុកតម្កើង 22:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។ អស់អ្នកដែលឃើញទូលបង្គំ គេចំអកឲ្យទូលបង្គំគ្រប់ៗគ្នា គេពេបជ្រាយដាក់ទូលបង្គំ ព្រមទាំងគ្រវីក្បាលដាក់ទូលបង្គំផង។
ចែករំលែក
អាន ទំនុកតម្កើង 22