ទំនុកតម្កើង 150:3-5
ទំនុកតម្កើង 150:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ចូរសរសើរតម្កើងព្រះអង្គដោយសូរត្រែ ចូរសរសើរតម្កើងព្រះអង្គដោយដេញពិណ និងចាប់ស៊ុង! ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរតម្កើងព្រះអង្គ ដោយប្រដាប់មានខ្សែ និងខ្លុយ! ចូរសរសើរតម្កើងព្រះអង្គដោយវាយឈិងឲ្យឮរងំ ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឈឹងឮសូររំពង!
ទំនុកតម្កើង 150:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរសរសើរតម្កើងព្រះអង្គដោយសំឡេងត្រែ ចូរសរសើរតម្កើងព្រះអង្គ ដោយដេញចាប៉ី និងដេញពិណ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឃឹម និងផ្លុំខ្លុយ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរយ៉ាងពីរោះ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយស្គរឲ្យលាន់ឮរំពង!
ទំនុកតម្កើង 150:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសើរទ្រង់ដោយសូរត្រែ ចូរសរសើរដល់ទ្រង់ដោយដេញពិណ នឹងចាប់ស៊ុង ចូរសរសើរដល់ទ្រង់ដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរទ្រង់ដោយប្រដាប់មានខ្សែ ហើយនឹងខ្លុយ ចូរសរសើរដល់ទ្រង់ដោយវាយឈឹងឲ្យឮរងំ ចូរសរសើរទ្រង់ដោយវាយឈឹងឮសូររំពង