ទំនុកតម្កើង 150

150
ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
1ហាលេ‌លូយ៉ា!
ចូរ​សរសើរ​តម្កើង
ព្រះ‌ជាម្ចាស់​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ!
ចូរ​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្នុង​លំហ​អាកាស
ដែល​ជា​ព្រះ‌ដំណាក់​ដ៏​រឹង‌មាំ​របស់​ព្រះអង្គ!
2ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ចំពោះ​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ!
ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម​បំផុត!
3ចូរ​សរសើរ​តម្កើង​ព្រះអង្គ​ដោយ​សំឡេង​ត្រែ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ!
4ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​វាយ​ក្រាប់ និង​រាំ​របាំ!
ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!
5ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ!
ចូរ​សរសើរ​តម្កើង​ព្រះអង្គ
ដោយ​វាយ​ស្គរ​ឲ្យ​លាន់​ឮ​រំពង!
6ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល
សរសើរ​តម្កើង​ព្រះ‌អម្ចាស់!
ហាលេ‌លូយ៉ា!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 150: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ