ទំនុកតម្កើង 136:13-26

ទំនុកតម្កើង 136:13-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​ដល់​ព្រះ‌អង្គ​ដែល​បានញែក សមុទ្រ​ក្រហម​ចេញ​ជា​ពីរ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល ដើរ​កាត់​កណ្ដាល​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច តែ​ព្រះ‌អង្គ​បាន​បោះ​ទម្លាក់​ផារ៉ោន ព្រម​ទាំង​ពល‌ទ័ព​របស់​ស្ដេច ទៅ​ក្នុង​សមុទ្រ​ក្រហម ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​នាំ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ដើរ​កាត់​ទី​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ប្រហារ​ស្ដេច​ធំៗ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​បាន​សម្លាប់​ពួក​ស្តេច​ដ៏​ខ្លាំង​ពូកែ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច និង​អុក ជា​ស្តេច​ស្រុក​បាសាន ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​ប្រគល់​ស្រុក​របស់​គេ ទុក​ជា​មត៌ក ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ជា​មត៌ក​ដល់​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ៙ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​នឹក​ចាំ​ពី​យើង កាល​យើង​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​បាន​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ៙ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ទំនុកតម្កើង 136:13-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​បាន​ញែក​សមុទ្រ​កក់​ចេញ​ជា​ពីរ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើរ​កាត់​បាត​សមុទ្រ​នោះ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ផារ៉ោន និង​កង‌ទ័ព​របស់​ស្ដេច​លិច​លង់ ក្នុង​សមុទ្រ​កក់​នោះ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ នៅ​វាល​រហោ‌ស្ថាន ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​បាន​វាយ​ប្រហារ​ស្ដេច​មហា​អំណាច ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ប្រហារ​ជីវិត​ស្ដេច​ដ៏​ខ្លាំង​ពូកែ​ទាំង‌ឡាយ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះ‌បាទ​អុក​ជា​ស្ដេច​ស្រុក​បាសាន ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ហើយ​ព្រះអង្គ​ប្រគល់​ទឹក​ដី​របស់​ពួក​គេ មក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទុក​ជា​មត៌ក ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! គឺ​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ព្រះអង្គ​តែងតែ​នឹក​ដល់​យើង ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​បច្ចា‌មិត្ត ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ព្រះអង្គ​ប្រទាន​អាហារ​ដល់​សត្វ​លោក​ទាំង‌ឡាយ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ! ចូរ​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

ទំនុកតម្កើង 136:13-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​ដល់​ទ្រង់​ដែល​បាន​វែក​សមុទ្រ​ក្រហម​ចេញ​ជា​២ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ក៏​ឲ្យ​សាសន៍​អ៊ីស្រាអែល​ដើរ​កាត់​កណ្តាល​សមុទ្រ​នោះ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប តែ​បាន​រលាស់​ទំលាក់​ផារ៉ោន ព្រម​ទាំង​ពល‌ទ័ព​ទៅ​ក្នុង​សមុទ្រ​ក្រហម ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​នាំ​រាស្ត្រ​ទ្រង់​ដើរ​កាត់​ទី​រហោ‌ស្ថាន ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ដល់​ទ្រង់​ដែល​បាន​ប្រហារ​ស្តេច​ដ៏​ធំ​ទាំង​ប៉ុន្មាន ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​បាន​សំឡាប់​ពួក​ស្តេច​ដែល​មាន​ល្បី​ឈ្មោះ​ផង ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ស៊ីហុន ជា​ស្តេច​នៃ​សាសន៍​អាម៉ូរី ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​នឹង​អុក ជា​ស្តេច​ស្រុក​បាសាន ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ព្រម​ទាំង​ប្រទាន​ស្រុក​គេ ទុក​ជា​មរដក ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប គឺ​ជា​មរដក​ដល់​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ជា​ព្រះ​ដែល​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំ ក្នុង​កាល​ដែល​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​បាន​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ពួក​ខ្មាំង​សត្រូវ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ជា​ព្រះ​ដែល​ប្រទាន​ឲ្យ​គ្រប់​ទាំង​សាច់​មាន​អាហារ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌​ចុះ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។