ទំនុកតម្កើង 127:3-5
ទំនុកតម្កើង 127:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។ កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។ មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
ទំនុកតម្កើង 127:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទានឲ្យ និងជាព្រះពរមកពីព្រះអង្គ។ កូនប្រុសៗដែលកើតមកក្នុងពេល ដែលឪពុកនៅក្មេងនៅឡើយ ប្រៀបបាននឹងព្រួញរបស់អ្នកចម្បាំងដូច្នោះដែរ។ អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ ពេញក្នុងបំពង់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពេលណាគេត្រូវតយុទ្ធជាមួយបច្ចាមិត្ត នៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសសោះឡើយ។
ទំនុកតម្កើង 127:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ កូនដែលឯងបង្កើតពីកាលនៅក្មេង នោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែ សប្បាយហើយ អ្នកណាដែលមានបំពង់ព្រួញពេញ ដោយព្រួញយ៉ាងនោះ កាលណាត្រូវការនិយាយនឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង នោះឯងមិនត្រូវខ្មាសឡើយ។