ទំនុកតម្កើង 127

127
ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​សង់​ផ្ទះ
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។ ទំនុក​របស់​ស្ដេច​សាឡូម៉ូន។
1ប្រសិន​បើ​ព្រះ‌អម្ចាស់
មិន​សង់​ផ្ទះ​ទេ​នោះ
អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់
ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!
ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ
អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម
ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!
2អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម
ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាក
រហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយ
ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​អាហារ​ដល់​អស់​អ្នក
ដែល​ព្រះអង្គ​ស្រឡាញ់
ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។
3កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ
និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះអង្គ។
4កូន​ប្រុសៗ​ដែល​កើត​មក​ក្នុង​ពេល
ដែល​ឪពុក​នៅ​ក្មេង​នៅ​ឡើយ
ប្រៀប​បាន​នឹង​ព្រួញ​របស់​អ្នក​ចម្បាំង​ដូច្នោះ​ដែរ។
5អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញ
ពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចា‌មិត្ត
នៅ​មាត់​ទ្វារ​ក្រុង
គេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 127: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ