ទំនុកតម្កើង 127:1-5

ទំនុកតម្កើង 127:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។ ការ​ដែល​អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ហើយ​ក្រ​ចូល​ដេក​នៅ​ពេល​យប់ ព្រម​ទាំង​ខំ​ប្រឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក នោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិតព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងា របស់​ព្រះ‌អង្គបាន​ដេក​លក់ ។ មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។ កូន​ប្រុស​ៗដែល​កើត​មក​កាល​ឪពុក​នៅ​ក្មេង នោះប្រៀប​ដូច​ជា​ព្រួញ នៅ​ក្នុង​ដៃ​របស់​មនុស្ស​ខ្លាំង​ពូកែ។ មាន​ពរ​ហើយអ្នក​ណា ដែល​មានព្រួញ​ពេញ​បំពង់! កាល​ណា​អ្នក​នោះ​និយាយ នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។

ទំនុកតម្កើង 127:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​ព្រះ‌អម្ចាស់ មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ខំ​ប្រឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​ពិបាក រហូត​ដល់​យប់​ជ្រៅ តែ​ឥត​បាន​ផល​អ្វី​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ព្រះអង្គ​ស្រឡាញ់ ក្នុង​ពេល​ដែល​គេ​កំពុង​តែ​ដេក​លក់។ កូន​ចៅ​ជា​កេរ‌មត៌ក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ និង​ជា​ព្រះ‌ពរ​មក​ពី​ព្រះអង្គ។ កូន​ប្រុសៗ​ដែល​កើត​មក​ក្នុង​ពេល ដែល​ឪពុក​នៅ​ក្មេង​នៅ​ឡើយ ប្រៀប​បាន​នឹង​ព្រួញ​របស់​អ្នក​ចម្បាំង​ដូច្នោះ​ដែរ។ អ្នក​ណា​មាន​កូន​ប្រុស​ច្រើន ដូច​ព្រួញ ពេញ​ក្នុង​បំពង់ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពេល​ណា​គេ​ត្រូវ​តយុទ្ធ​ជា​មួយ​បច្ចា‌មិត្ត នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​សោះ​ឡើយ។

ទំនុកតម្កើង 127:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បើ​គ្មាន​ព្រះ‌យេហូវ៉ា​សង់​ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ បើ​គ្មាន​ព្រះ‌យេហូវ៉ា​ថែ​រក្សា​ទី​ក្រុង នោះ​ពួក​យាម​ល្បាត​គេ​ចាំ​យាម​ជា​ឥត​ប្រយោជន៍​ដែរ ការ​ដែល​ឯង​ក្រោក​ឡើង​មុន​កំណត់ ហើយ​ក្រ​ចូល​ដេក​ពេល​យប់ ព្រម​ទាំង​បរិភោគ​ដោយ​ធ្វើ​ការ​នឿយ‌ហត់​ផង នោះ​ជា​ការ​ឥត​ប្រយោជន៍​ទៀត ដ្បិត​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​ដេក​លក់​សប្បាយ មើល កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​កើត​ពី​ផ្ទៃ ក៏​ជា​រង្វាន់​ដែល​ទ្រង់​ប្រទាន​ដែរ កូន​ដែល​ឯង​បង្កើត​ពី​កាល​នៅ​ក្មេង នោះ​ធៀប​ដូច​ជា​ព្រួញ​នៅ​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​បំពង់​ព្រួញ​ពេញ ដោយ​ព្រួញ​យ៉ាង​នោះ កាល​ណា​ត្រូវ​ការ​និយាយ​នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង នោះ​ឯង​មិន​ត្រូវ​ខ្មាស​ឡើយ។

ទំនុកតម្កើង 127:1-5

ទំនុកតម្កើង 127:1-5 គខបទំនុកតម្កើង 127:1-5 គខប