ទំនុកតម្កើង 127:1-3
ទំនុកតម្កើង 127:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើព្រះអម្ចាស់ មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ! អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតព្រះអម្ចាស់ប្រទានអាហារដល់អស់អ្នក ដែលព្រះអង្គស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។ កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទានឲ្យ និងជាព្រះពរមកពីព្រះអង្គ។
ទំនុកតម្កើង 127:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។ ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ហើយក្រចូលដេកនៅពេលយប់ ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក នោះជាការឥតប្រយោជន៍ ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងា របស់ព្រះអង្គបានដេកលក់ ។ មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។
ទំនុកតម្កើង 127:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើព្រះអម្ចាស់ មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើព្រះអម្ចាស់មិនថែរក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ! អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតព្រះអម្ចាស់ប្រទានអាហារដល់អស់អ្នក ដែលព្រះអង្គស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។ កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទានឲ្យ និងជាព្រះពរមកពីព្រះអង្គ។
ទំនុកតម្កើង 127:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើង នោះពួកជាងដែលសង់ គេធ្វើការជាឥតប្រយោជន៍ទេ បើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុង នោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរ ការដែលឯងក្រោកឡើងមុនកំណត់ ហើយក្រចូលដេកពេលយប់ ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផង នោះជាការឥតប្រយោជន៍ទៀត ដ្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់ បានដេកលក់សប្បាយ មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ