ទំនុកតម្កើង 127:1 - Compare All Versions

ទំនុកតម្កើង 127:1 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។

ទំនុកតម្កើង 127:1 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ប្រសិន​បើ​ព្រះ‌អម្ចាស់ មិន​សង់​ផ្ទះ​ទេ​នោះ អស់​អ្នក​ដែល​សង់​ផ្ទះ​នឹង​ខំ​ប្រឹង​សង់ ដោយ​ឥត​បាន​ផល​អ្វី​ឡើយ! ប្រសិន​បើ​ព្រះ‌អម្ចាស់​មិន​ថែរក្សា​ទីក្រុង​ទេ​នោះ អ្នក​យាម​ទីក្រុង​នឹង​ខំ​ប្រឹង​យាម ដោយ​ឥត​បាន​ផល​អ្វី​ឡើយ!

ទំនុកតម្កើង 127:1 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

បើ​គ្មាន​ព្រះ‌យេហូវ៉ា​សង់​ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ បើ​គ្មាន​ព្រះ‌យេហូវ៉ា​ថែ​រក្សា​ទី​ក្រុង នោះ​ពួក​យាម​ល្បាត​គេ​ចាំ​យាម​ជា​ឥត​ប្រយោជន៍​ដែរ