ភីលេម៉ូន 1:1-7

ភីលេម៉ូន 1:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះគ្រីស្ទ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន ជា​ទី​ស្រឡាញ់ និង​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​យើង សូម​ជម្រាប​មក​នាង​អាប់‌ភា ជា​ប្អូន​ស្រី សូម​ជម្រាប​មក​លោក​អើ‌ឃីព ជា​អ្នក​រួម​តយុទ្ធ​ជា​មួយ​យើង និង​សូម​ជម្រាប​មក​ក្រុម​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​របស់​លោក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត ពី​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​តែង​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ​ជា‌និច្ច ហើយ​នឹក​ចាំ​ពី​អ្នក​នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឮ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់ និង​ពី​ជំនឿ​របស់​អ្នក​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ការ​ចែក​ចាយ​ជំនឿ​របស់​អ្នក​មាន​ប្រសិទ្ធភាព ឲ្យ​បាន​ស្គាល់​គ្រប់​ទាំង​ការ​ល្អ ដែល​មាន​នៅ​ក្នុង​យើង​សម្រាប់​ព្រះ‌គ្រីស្ទ។ ប្អូន​អើយ ខ្ញុំ​ពិត​ជា​បាន​ទទួល​អំណរ និង​ការ​លើក​ចិត្ត​ជា​ខ្លាំង ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ព្រោះ​ចិត្ត​របស់​ពួក​បរិសុទ្ធ​បាន​ធូរ​ស្បើយ​ដោយ‌សារ​អ្នក។

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល នៅ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះគ្រិស្ត‌យេស៊ូ ព្រម​ទាំង​ធីម៉ូថេ​ជា​បងប្អូន សូម​ជម្រាប​មក​លោក​ភីលេ‌ម៉ូន​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង សូម​ជម្រាប​មក​ប្អូន​ស្រី​អាប់ភា ជម្រាប​មក​លោក​អើ‌ឃីព​ដែល​តយុទ្ធ​រួម​ជា​មួយ​យើង និង​សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​ដែល​ប្រជុំ​គ្នា​ក្នុង​ផ្ទះ​របស់​លោក​ប្អូន សូម​ជ្រាប។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន។ រាល់​ពេល​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​ដល់​លោក​ប្អូន ហើយ​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ​ជានិច្ច ដ្បិត​ខ្ញុំ​បាន​ឮ​គេ​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ​របស់​លោក​ប្អូន​ចំពោះ​ព្រះ‌អម្ចាស់​យេស៊ូ និង​ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ការ​រួម​រស់​ក្នុង​ជំនឿ ជំរុញ​ចិត្ត​លោក​ប្អូន​ឲ្យ​ស្គាល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ធ្វើ​ថ្វាយ​ព្រះ‌គ្រិស្ត*។ ខ្ញុំ​មាន​អំណរ និង​មាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថា​លោក​ប្អូន​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​លោក​ប្អូន​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ*​មាន​ចិត្ត​ស្ងប់។

ចែក​រំលែក
អាន ភីលេម៉ូន 1

ភីលេម៉ូន 1:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ នឹង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួន‌ភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួន‌ភ្ងា នឹង​អ្នក​អើឃីព ជា​គូ‌កន​ត‌យុទ្ធ​ជា​មួយ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ជំនុំ ដែល​ប្រជុំ​នៅ​ផ្ទះ​អ្នក​ដែរ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នក​ជានិច្ច ក្នុង​កាល​ដែល​ខ្ញុំ​អធិស្ឋាន​ផង ដោយ​បាន​ឮ​និយាយ​ពី​សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ជំនឿ ដែល​អ្នក​មាន​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ដែរ ខ្ញុំ​សូម​ឲ្យ​សេចក្ដី​ប្រកប​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សំរាប់​ព្រះ‌គ្រីស្ទ​យេស៊ូវ ដ្បិត ឱ​ប្អូន​អើយ យើង​ខ្ញុំ​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​ក្សាន្ត​ចិត្ត​ជា​ខ្លាំង​ដែរ ដោយ‌សារ​សេចក្ដី​ស្រឡាញ់​របស់​អ្នក ពី​ព្រោះ​ចិត្ត​នៃ​ពួក​បរិសុទ្ធ បាន​ស្បើយ​ល្ហែ ដោយ‌សារ​អ្នក។

ចែក​រំលែក
អាន ភីលេម៉ូន 1