ជនគណនា 6:23-27
ជនគណនា 6:23-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរប្រាប់អើរ៉ុន និងពួកកូនរបស់គាត់ថា នេះជាពាក្យដែលអ្នករាល់គ្នាត្រូវឲ្យពរដល់កូនចៅអ៊ីស្រាអែល។ អ្នកត្រូវពោលទៅកាន់គេថា "សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។ គេត្រូវប្រកាសឈ្មោះយើងលើកូនចៅអ៊ីស្រាអែលដូច្នេះឯង ហើយយើងនឹងឲ្យពរគេ»។
ជនគណនា 6:23-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: “សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។ សូមព្រះអម្ចាស់ទតមកអ្នក ដោយព្រះហឫទ័យមេត្តាករុណា សូមព្រះអង្គប្រណីសន្ដោសអ្នក។ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នក បានប្រកបដោយសេចក្ដីសុខសាន្ត”។ ពេលពួកបូជាចារ្យឲ្យពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឲ្យពរពួកគេ»។
ជនគណនា 6:23-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឲ្យប្រាប់ដល់អើរ៉ុននឹងពួកកូនលោកថា ត្រូវឲ្យឯងរាល់គ្នាឲ្យពរដល់ពួកកូនចៅអ៊ីស្រាអែលដោយពាក្យយ៉ាងនេះ គឺត្រូវពោលនឹងគេថា សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្ដីសុខ គឺយ៉ាងដូច្នោះដែលត្រូវដាក់ឈ្មោះអញលើពួកកូនចៅអ៊ីស្រាអែល ហើយអញនឹងឲ្យពរដល់គេ។