ជនគណនា 6:23-27

«ចូរប្រាប់អើរ៉ុន និងកូនចៅរបស់គាត់ ឲ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: “សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។ សូមព្រះអម្ចាស់ទតមកអ្នក ដោយព្រះហឫទ័យមេត្តាករុណា សូមព្រះអង្គប្រណីសន្ដោសអ្នក។ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរស ចំពោះអ្នក និងប្រទានឲ្យអ្នក បានប្រកបដោយសេចក្ដីសុខសាន្ត”។ ពេលពួកបូជាចារ្យឲ្យពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឲ្យពរពួកគេ»។
ជនគណនា 6:23-27