ជនគណនា 23:1-10

ជនគណនា 23:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ឲ្យ​ទូលបង្គំ​ផង»។ ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។ លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​យ៉ាង​ណាៗ​នោះ ទូលបង្គំ​នឹង​នាំ​យក​មក​ទូល​ថ្វាយ​ព្រះ‌ករុណា»។ លោក​បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម លោក​ក៏​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ដំឡើង​អាសនៈ​ប្រាំ‌ពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។ ព្រះ‌អម្ចាស់​ក៏​ប្រាប់​លោក​បាឡាម​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។ លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន‌ជាតិ​ម៉ូអាប់​ឈរ​ជា​មួយ​ផង។ លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប! ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល! តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែល ព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត! តើ​ឲ្យ​ខ្ញុំ​ប្រទេច‌ផ្តាសា​អ្នក​ដែល ព្រះ‌អម្ចាស់​មិន​ប្រទេច‌ផ្តាសា​ដូច​ម្ដេច​បាន! ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេ ពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយ‌គន់​មើល​ពួក​គេ ប្រជា‌ជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃ ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។ តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុប ដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី តើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រា‌អែល ដ៏​ច្រើន​ឥត​គណនា​បាន? ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។

ចែក​រំលែក
អាន ជនគណនា 23

ជនគណនា 23:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះករុណា​សង់​អាស‌នា​ប្រាំពីរ​នៅ​ទី​នេះ​ឲ្យ​ទូល‌បង្គំ ហើយ​រៀប​គោ​ឈ្មោល​ប្រាំពីរ និង​ចៀម​ឈ្មោល​ពីរ​ឲ្យ​ទូលបង្គំ​ផង»។ បាឡាក​ក៏​ធ្វើ​តាម​ពាក្យ​របស់​បាឡាម ហើយ​បាឡាក និង​បាឡាម​ក៏​ថ្វាយ​គោ​ឈ្មោល និង​ចៀម​មួយ នៅ​លើ​អាស‌នា​នីមួយៗ។ បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «សូម​ព្រះ​ករុណា​ឈរ​នៅ​ជិត​តង្វាយ​ដុត​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​ទូល‌បង្គំ។ សេចក្ដី​ណា​ដែល​ព្រះ‌អង្គ​បង្ហាញ​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​នាំ​មក​ទូល​ថ្វាយ​ព្រះ​ករុណា»។ គាត់​ក៏​ឡើង​ទៅ​លើ​ទី​ខ្ពស់ ហើយ​ព្រះ‌ទ្រង់​ក៏​យាង​មក​ជួប​បាឡាម។ បាឡាម​ទូល​ព្រះ‌អង្គ​ថា៖ «ទូល‌បង្គំ​បាន​រៀបចំ​អាស‌នា​ទាំង​ប្រាំពីរ ហើយ​បាន​ថ្វាយ​គោ​ឈ្មោល​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាស‌នា​នីមួយៗ»។ ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌បន្ទូល​នៅ​ក្នុង​មាត់​បាឡាម ហើយ​ប្រាប់​ថា៖ «ចូរ​វិល​ទៅ​ជួប​បាឡាក​វិញ ហើយ​អ្នក​ត្រូវ​និយាយ​ពាក្យ​នេះ»។ គាត់​ក៏​វិល​ទៅ​ជួប​បាឡាក ដែល​កំពុង​ឈរ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​មន្រ្តី​ទាំង​អស់​របស់​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ។ បាឡាម ក៏​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «បាឡាក​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក ស្តេច​សាសន៍​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត​មក​ថា "ចូរ​មក ចូរ​ដាក់​បណ្ដា‌សា​ពួក​យ៉ាកុប​ឲ្យ​យើង ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​ចុះ!" តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដា‌សា​មនុស្ស​ដែល​ព្រះ‌ទ្រង់​មិន​បាន​ដាក់​បណ្ដា‌សា​ដូច​ម្ដេច​កើត? ហើយ​ឲ្យ​ខ្ញុំ​ប្រកួត​នឹង​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រកួត​នឹង​គេ​ដូច​ម្ដេច​បាន? ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​មើល​ទៅ​គេ​ពី​លើ​កំពូល​ភ្នំ មើល​ប្រជាជន​នេះ​រស់​នៅ​ដោយ​ឡែក គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​សាសន៍​ឯទៀតៗ​ឡើយ! តើ​អ្នក​ណា​អាច​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​មួយ​ភាគ​បួន របស់​អ៊ីស្រា‌អែល​បាន? សូម​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ!»។

ចែក​រំលែក
អាន ជនគណនា 23

ជនគណនា 23:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ឲ្យ​ទូលបង្គំ​ផង»។ ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។ លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​យ៉ាង​ណាៗ​នោះ ទូលបង្គំ​នឹង​នាំ​យក​មក​ទូល​ថ្វាយ​ព្រះ‌ករុណា»។ លោក​បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម លោក​ក៏​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​បាន​ដំឡើង​អាសនៈ​ប្រាំ‌ពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។ ព្រះ‌អម្ចាស់​ក៏​ប្រាប់​លោក​បាឡាម​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។ លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន‌ជាតិ​ម៉ូអាប់​ឈរ​ជា​មួយ​ផង។ លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប! ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល! តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែល ព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត! តើ​ឲ្យ​ខ្ញុំ​ប្រទេច‌ផ្តាសា​អ្នក​ដែល ព្រះ‌អម្ចាស់​មិន​ប្រទេច‌ផ្តាសា​ដូច​ម្ដេច​បាន! ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេ ពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយ‌គន់​មើល​ពួក​គេ ប្រជា‌ជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃ ពួក​គេ​ដឹង​ខ្លួន​ថា ពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។ តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុប ដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដី តើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រា‌អែល ដ៏​ច្រើន​ឥត​គណនា​បាន? ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។

ចែក​រំលែក
អាន ជនគណនា 23

ជនគណនា 23:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនា​៧​នៅ​ទី​នេះ​ឲ្យ​ទូលបង្គំ ហើយ​រៀប​គោ​ឈ្មោល​៧ នឹង​ចៀម​ឈ្មោល​៧​ផង បាឡាក​ទ្រង់​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​ថា នោះ​បាឡាក ហើយ​នឹង​បាឡាម​ក៏​ថ្វាយ​គោ នឹង​ចៀម​មួយៗ​នៅ​លើ​អាសនា​ទាំង​នោះ រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​ដង្វាយ​ទ្រង់​នេះ​ចុះ ទូលបង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូលបង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ឯ​ព្រះ​ទ្រង់​ក៏​មក​ជួប​នឹង​បាឡាម រួច​គាត់​ទូល​ទ្រង់​ថា ទូលបង្គំ​បាន​រៀបចំ​អាសនា​ទាំង​៧ ហើយ​បាន​ថ្វាយ​គោ នឹង​ចៀម​មួយៗ នៅ​លើ​អាសនា​ទាំង​នោះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​ព្រះ‌បន្ទូល​នៅ​ក្នុង​មាត់​បាឡាម ហើយ​ប្រាប់​ថា ចូរ​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ទៅ ហើយ​ត្រូវ​និយាយ​ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​អស់​ទាំង​មេ​របស់​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​ចុះ តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​បណ្តាសា​ដល់​អ្នក​ណា ដែល​ព្រះ‌ទ្រង់​មិន​បាន​ដាក់​បណ្តាសា​ទៅ​កើត ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រកួត​នឹង​អ្នក​ណា ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រកួត​ចំពោះ​គេ​បាន ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ តើ​អ្នក​ណា​នឹង​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​នៃ​សាសន៍​អ៊ីស្រាអែល​១​ភាគ​ក្នុង​៤​បាន សូម​តែ​ឲ្យ​ខ្ញុំ​បាន​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ទី​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ។

ចែក​រំលែក
អាន ជនគណនា 23