ជនគណនា 20:10-11
ជនគណនា 20:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេ និងលោកអើរ៉ុនក៏ប្រមូលក្រុមជំនុំមកជួបជុំគ្នានៅមុខថ្មដា ហើយមានប្រសាសន៍ទៅគេថា៖ «ចូរស្តាប់ចុះ ពួកបះបោរអើយ តើយើងត្រូវយកទឹកចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នាឬ?»។ ពេលនោះ លោកម៉ូសេលើកដៃឡើង ហើយយកដំបងវាយថ្មនោះពីរដង។ ទឹកក៏ហូរចេញមកយ៉ាងបរិបូរ ហើយក្រុមជំនុំ និងហ្វូងសត្វរបស់គេក៏នាំគ្នាផឹក។
ជនគណនា 20:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេ និងលោកអើរ៉ុន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នានៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្ដាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នា បានឬមិនបាន?»។ លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
ជនគណនា 20:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចលោក នឹងអើរ៉ុន ក៏ប្រមូលពួកជំនុំមកនៅមុខថ្មដា ដោយពាក្យថា ចូរស្តាប់ចុះ ពួកបះបោរអើយ តើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះ សំរាប់អ្នករាល់គ្នាឬអី រួចម៉ូសេលើកដៃឡើង វាយថ្មនោះដោយដំបងអស់២ដង នោះក៏មានទឹកហូរចេញមកជាបរិបូរ ឯពួកជំនុំ នឹងហ្វូងសត្វគេក៏នាំគ្នាផឹកទៅ។