នេហេមា 2:12-13
នេហេមា 2:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំក្រោកឡើងនៅពេលយប់ ហើយមានអ្នកខ្លះនៅជាមួយខ្ញុំ តែខ្ញុំមិនបានប្រាប់អ្នកណាម្នាក់ឲ្យដឹងពីអ្វីដែលព្រះនៃខ្ញុំ បានដាក់ក្នុងចិត្តខ្ញុំឲ្យធ្វើសម្រាប់ក្រុងយេរូសាឡិមឡើយ។ គ្មានសត្វណានៅជាមួយខ្ញុំឡើយ មានតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ។ ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារជ្រលងភ្នំ តម្រង់ទៅអណ្តូងនាគ និងទ្វារសំរាម រួចខ្ញុំបានពិនិត្យមើលកំផែងក្រុងយេរូសាឡិមដែលបាក់បែក និងទ្វារក្រុងដែលត្រូវភ្លើងឆេះ។
នេហេមា 2:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ខ្ញុំក្រោកនៅពេលយប់ ហើយនាំអ្នកខ្លះទៅជាមួយ តែខ្ញុំពុំបានប្រាប់ឲ្យនរណាដឹងអំពីគម្រោងការ ដែលព្រះរបស់ខ្ញុំបណ្ដាលចិត្តខ្ញុំ ឲ្យគិតគូរធ្វើចំពោះក្រុងយេរូសាឡឹមឡើយ។ ក្រៅពីសត្វលាដែលខ្ញុំជិះ គ្មានសត្វណាផ្សេងទៀតនៅជាមួយខ្ញុំទេ។ នៅពេលយប់ ខ្ញុំចាកចេញពីក្រុង តាមទ្វារជ្រលងភ្នំ តម្រង់ទៅប្រភពទឹកនាគរាជ និងទ្វារសំរាម។ ខ្ញុំពិនិត្យមើលកំពែងក្រុងយេរូសាឡឹម ត្រង់កន្លែងបាក់បែក ព្រមទាំងទ្វារក្រុងដែលត្រូវភ្លើងឆេះ។
នេហេមា 2:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចខ្ញុំ នឹងអ្នកខ្លះឯទៀតក៏ក្រោកឡើងជាមួយគ្នានៅពេលយប់ តែខ្ញុំមិនបានប្រាប់ឲ្យអ្នកណាដឹង ពីការដែលព្រះនៃខ្ញុំ ទ្រង់បានបណ្តាលចិត្តខ្ញុំឲ្យធ្វើសំរាប់ក្រុងយេរូសាឡិមឡើយ ក៏គ្មានសត្វណានៅជាមួយនឹងខ្ញុំដែរ លើកតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារច្រកភ្នំ ដំរង់ទៅឯអណ្តូងនាគ ដល់ទ្វារសំរាម ពិនិត្យមើលកំផែងក្រុងយេរូសាឡិម ដែលបាក់បែក នឹងទ្វារទាំងប៉ុន្មានដែលឆេះហើយ